លោក Trump នឹងដកទណ្ឌកម្មពីស៊ីរី ជាផ្លូវការ

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងលុបចោល ជាផ្លូវការ នូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសស៊ីរី ដោយសង្ឃឹមថា នឹងធ្វើសមាហរណកម្មប្រទេស ដែលរងគ្រោះដោយសារសង្រ្គាម មួយនេះ ចូលទៅក្នុងសេដ្ឋកិច្ចពិភពលោក ឡើងវិញ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មានថា «នេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីលើកកម្ពស់ និងគាំទ្រ ប្រទេសមួយនេះ ធ្វើដំណើរឆ្ពោះទៅកាន់ស្ថិរភាព និងសន្តិភាព»។

បើតាមក្រសួងសេដ្ឋកិច្ច ដែលទទួលបន្ទុកដាក់ទណ្ឌកម្ម បាននិយាយថា «ចំណាត់ការនេះ នឹងបញ្ចប់ភាពឯកោ របស់ប្រទេស ពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដោយកំណត់ដំណាក់កាល សម្រាប់ពាណិជ្ជកម្មសកល និងជំរុញការវិនិយោគពីប្រទេសជិតខាង ក្នុងតំបន់ ក៏ដូចជា ពីសហរដ្ឋអាមេរិក”។

យ៉ាងណាមិញ នៅតែរក្សាការដាក់ទណ្ឌកម្ម លើក្រុមបក្សពួក ឬ អ្វីដែលពាក់ព័ន្ធនឹង អតីតរដ្ឋាភិបាល រួមទាំង លោក Bashar al-Assad អតីតប្រធានាធិបតី ដែលបានភៀសខ្លួន ទៅកាន់ប្រទេសរុស្ស៊ី កាលពីចុងឆ្នាំមុន ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner