លោក គីម ជុងអ៊ុន គោរពសពទាហានកូរ៉េខាងជើង ស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែន

បរទេស ៖ លោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើង បានបង្ហាញការគោរព ដល់ទាហាន ដែលត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមអ៊ុយក្រែន។

រូបភាពដែលចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានបង្ហាញពីទិដ្ឋភាព លោក គីម ជុងអ៊ុន បានគោរពដល់ «មឈូស» មានទង់ជាតិ របស់ទាហានកូរ៉េខាងជើង ដែលត្រូវបានសម្លាប់ ពេលជួយដល់ទាហានរុស្ស៊ី នៅក្នុងការប្រយុទ្ធគ្នា ជាមួយនឹងទាហានអ៊ុយក្រែន។

គួរបញ្ជាក់ថា ខ្សែវីដេអូ នៃការរំជួលចិត្ត បង្ហាញរូបភាព លោក គីម ជុងអ៊ុន នៅជាមួយសពទាហាន ដែលបានស្លាប់ទាំងនោះ បង្ហាញនៅក្នុងផ្ទៃ ខាងក្រោយ នៃវីដេអូ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ អំឡុងការសម្តែងមួយ ក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអាទិត្យ ។ ដោយពេលនោះ មានការចូលរួម ពីសំណាក់រដ្ឋមន្ត្រី វប្បធម៌របស់រុស្ស៊ី លោកស្រី ​Olga Lyubimova​ ផងដែរ។

ព្រឹត្តិការណ៍ នៃការសម្តែងនេះ ត្រូវបានរៀបចំឡើង គឺដើម្បីអបអរខួបមួយឆ្នាំ នៃកិច្ចព្រមព្រៀងយោធា ដែលត្រូវបានចុះហត្ថលេខា ដោយប្រទេសទាំងពីរ ដោយគេដឹងថា កិច្ចមព្រមព្រៀងនេះ មានចែងនូវខ្លឹមសារ ស្តីពីការការពារ ទៅវិញទៅមក ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner