ក្រុងប៉ារីសបានដាក់កម្រិតប្រកាសអាសន្នរលកកម្តៅខ្ពស់បំផុត

បរទេស ៖ នៅថ្ងៃអង្គារនេះ ទីភ្នាក់ងារអាកាសធាតុបារាំង បានដាក់កម្រិតប្រកាសអាសន្នរលកកម្តៅខ្ពស់បំផុត សម្រាប់ទីក្រុងប៉ារីស។

ទីភ្នាក់ងារអាកាសធាតុជាតិ របស់ប្រទេសបារាំង Meteo-France បានដាក់ទីក្រុងប៉ារីស និង តំបន់ចំនួន១៥ផ្សេងទៀត លើការប្រកាសអាសន្នអាកាសធាតុ ខ្ពស់បំផុតរបស់ខ្លួន ជាមួយនឹងសីតុណ្ហភាពរហូតដល់ ៤១អង្សាសេ ដែលត្រូវបានព្យាករណ៍ថា ជាកំណត់ត្រារលកកំដៅថ្មីមួយ បានវាយប្រហារទ្វីបអឺរ៉ុប។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោក Yannick Neuder ប្រកាសថា “គម្រោងពង្រឹងទំនាក់ទំនងនឹងត្រូវបានដាក់ឱ្យដំណើរការតាមវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្កើនការយល់ដឹង” ខណៈដែលទីភ្នាក់ងារ Meteo-France បានដាក់តំបន់ ១៦ ឱ្យប្រុងប្រយ័ត្ន កម្រិតក្រហម ដោយសារតែរលកកំដៅ។

Meteo France
អះអាងទៀតថា តំបន់៦៨ផ្សេងទៀត នឹងនៅតែមានពណ៌ទឹកក្រូច ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុត ទីពីរ។ Meteo France បញ្ជាក់ថា «រលកកំដៅទាមទារឱ្យមានការប្រុងប្រយ័ត្ន ជាពិសេស ដោយសារតែ “រយៈពេល វិសាលភាពភូមិសាស្ត្រ និងអាំងតង់ស៊ីតេ” របស់វា»។

ប្រភពបានបន្ថែមថា «រលកកំដៅខ្ពស់បំផុត នៅក្នុងតំបន់ប៉ារីស នឹងធ្ងន់ធ្ងរខ្លាំង នៅថ្ងៃអង្គារ ដល់យប់ រហូតដល់ថ្ងៃពុធ”៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner