លោក Trump ថា បទឈប់បាញ់ហ្គាហ្សា អាចកើតឡើងសប្តាហ៍ក្រោយ

វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក នៅថ្ងៃអង្គារ និយាយថា ប្រទេសខ្លួនកំពុងដុតដៃដុតជើងជំរុញឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ហើយរំពឹងថា បទឈប់បាញ់មួយនឹងលេចឡើងនៅសប្តាហ៍ក្រោយ។

នៅពេលត្រូវបានអ្នកកាសែតសាកសួរថាតើបទឈប់បាញ់នៅហ្គាហ្សានឹងកើតឡើងដែរឬទេ មុនពេលដំណើរទស្សនកិច្ចរបស់មេដឹកនាំអ៊ីស្រាអែលទៅកាន់សេតវិមាន លោកប្រធានាធិបតី Donald Trump បានឆ្លើយតបថា លោកសង្ឃឹមថា វាអាចនឹងកើតឡើងនៅសប្តាហ៍ក្រោយ។

កន្លងមក លោកប្រធានាធិបតី Trump ក៏ធ្លាប់បានជំរុញអ៊ីស្រាអែលឱ្យយល់ព្រមលើបទឈប់បាញ់នៅតំបន់ហ្គាហ្សាដែរ ប៉ុន្តែក្រោយមក អ៊ីស្រាអែលបានបន្តការវាយលុកតាមផ្លូវគោកឡើងវិញទូទាំងទឹកដីប៉ាឡេស្ទីនមួយនេះ។

ដោយឡែក បទឈប់បាញ់ក្នុងសង្គ្រាមរយៈពេល ១២ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ក៏បាននាំឱ្យមានក្តីសង្ឃឹមឡើងវិញ សម្រាប់ការបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា ក្នុងរយៈពេលជាង ២០ខែ ដែលធ្វើឲ្យមនុស្សជាង ២លាននាក់ជួបវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមិនធ្លាប់មាន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner