គ្រប់សាខាផ្សារម៉ាក្រូ ទាំងភ្នំពេញ និងខេត្តសៀមរាប ចាប់ផ្តើមទទួលយកកាតទូទាត់ជាមួយ Visa កាត

ភ្នំពេញ ៖ ក្រុមហ៊ុន Visa (NYSE: V) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ បានប្រកាសពីការពង្រីកសេវាកម្មទទួលការទូទាត់ជាមួយ Visa កាត នៅគ្រប់ផ្សារ ម៉ាក្រូ ទាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការអភិវឌ្ឍន៍ដ៏សំខាន់នេះ នឹងជួយពង្រឹងប្រព័ន្ធអេកូឡូស៊ីទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ជម្រើសទូទាត់កាន់តែងាយស្រួល សម្រាប់អ្នកប្រើប្រាស់ និង ភ្ញៀវទេសចរ។

ខណៈពេលដែលការលក់ទំនិញនៅតាមផ្សារ តាមតូបលក្ខណៈគ្រួសារនៅតាមដងផ្លូវ នៅតែជាផ្នែកដ៏សំខាន់មួយ សម្រាប់ជីវិតប្រចាំថ្ងៃ អ្នករស់នៅក្នុងទីក្រុងក៏មានជម្រើសក្នុងការទិញទំនិញនៅក្នុងផ្សារទំនើបខ្នាតតូច ហាងលក់ទំនិញ និងហាងលក់គ្រឿងទេសផងដែរ។ កន្លែងថ្មីៗទាំងនេះផ្ទុកទៅដោយទំនិញប្លែកៗ និងមានលក់ទំនិញនាំចូលជាច្រើនប្រភេទ ដែលជារឿយៗពិបាករកនៅក្នុងតាមហាងតូចៗ និងផ្សារធម្មតា ។ ការជំរុញឲ្យមានការទទួលយកការទូទាត់តាមរយៈ Visa កាតនេះ បានធ្វើឲ្យបទពិសោធន៍នៃការទិញទំនិញនៅផ្សារម៉ាក្រូ កាន់តែប្រសើរឡើង។

ផ្សារម៉ាក្រូសាខាភ្នំពេញ មានទីតាំងនៅចំកណ្តាលទីក្រុង ខណៈដែលសាខានៅខេត្តសៀមរាប មានទីតាំងនៅជិតតំបន់ទេសចរណ៍សំខាន់ៗ។
គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែផ្តល់ប្រយោជន៍ដល់អ្នកប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឲ្យទេសចរដែលអញ្ជើញមកទស្សនាប្រទេសកម្ពុជា អាចទិញទំនិញ និងប្រើប្រាស់មធ្យោបាយទូទាត់ផ្សេងៗ។ នេះជាការចូលរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។

អ្នកស្រី លីហ្សា សាជិន (Lisa Sargent) នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់សេដ្ឋកិច្ចដែលតភ្ជាប់គ្នាដោយប្រព័័ន្ធឌីជីថល ក្រុមហ៊ុន Visa ប្តេជ្ញាជំរុញការទទួលយកទូទាត់តាមរយៈកាតនៅទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់យើង ក្នុងការលើកស្ទួយជីវិតប្រជាជនកម្ពុជា ដោយផ្តល់ជូននូវជម្រើសទូទាត់ដ៏សម្បូរបែប និងងាយស្រួល និងជំរុញបរិយាបន្នហិរញ្ញវត្ថុ សម្រាប់មនុស្សគ្រប់គ្នា។កិច្ចសហការរបស់យើងជាមួយ ផ្សារម៉ាក្រូ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញកំណើនទេសចរ និងរួមចំណែកដល់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ឲ្យកាន់តែរីកចម្រើន និងប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា។”

អ្នកស្រី អាណាតា ថាឡាងឌី ជានាយកគ្រប់គ្រងនៃក្រុមហ៊ុនម៉ាក្រូកម្ពុជា បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីរំភើបរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Visa ដើម្បីពង្រីកជម្រើសទូទាត់ឌីជីថលសម្រាប់អតិថិជនរបស់យើង។ កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការផ្តល់នូវបទពិសោធន៍ទិញទំនិញដោយភាពរលូន និងស្របតាមការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវភាពងាយស្រួល និងជម្រើសនៃការទូទាត់កាន់តែច្រើនដល់អតិថិជន។ តាមរយៈការទទួលយកការទូទាត់តាមឌីជីថល យើងមិនត្រឹមតែបង្កើនបទពិសោធន៍នៃការទិញទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាផងដែរ”៕ អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner