លោក Trump ជំរុញឲ្យហាម៉ាស់ឈប់បាញ់នៅហ្គាហ្សា ៦០ថ្ងៃ

បរទេស ៖ លោក ប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃអង្គារ បានជំរុញឱ្យក្រុម Hamas ទទួលយកកិច្ចព្រមព្រៀង បទឈប់បាញ់ នៅតំបន់ Gaza រយៈពេល ៦០ ថ្ងៃ។

មេដឹកនាំអាមេរិករូបនេះ ថែមទាំងអះអាងថា អ៊ីស្រាអែលបានយល់ព្រម លើលក្ខខណ្ឌ នៃកិច្ចព្រមព្រៀង បែបនេះ រួចហើយ។ លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social បន្ថែមថា តំណាងនៃប្រទេសកាតា និងអេហ្ស៊ីប “នឹងផ្តល់សំណើចុងក្រោយនេះ” ដល់ក្រុមហាម៉ាស់ថា “អ៊ីស្រាអែលបានយល់ព្រម លើលក្ខខណ្ឌចាំបាច់ ដើម្បីសម្រេចបទឈប់បាញ់ ៦០ ថ្ងៃ” ។

លោកបានបន្ថែមថា «ខ្ញុំសង្ឃឹមសម្រាប់ភាពល្អ នៃតំបន់មជ្ឈិមបូព៌ា ដែលក្រុមហាម៉ាស ទទួលយកកិច្ចព្រមព្រៀងនេះ ព្រោះបើមិនព្រមទេ ស្ថានការណ៍ នឹងមិនប្រសើរឡើងនោះទេ វានឹងកាន់តែអាក្រក់ទៅៗ» ។

គួររម្លឹកថា សង្គ្រាមនៅហ្គាហ្សា បានចាប់ផ្តើមកើតមាន ក្រោយពេលពួកហាម៉ាស់ វាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ស្លាប់មនុស្សជាង១ពាន់នាក់។ អ៊ីស្រាអែលបានសងសឹក ដោយវាយលុកនៅហ្គាហ្សា ដែលគេជឿថា គ្រប់គ្រង់ដោយពួកហាម៉ាស់ ស្លាប់មនុស្ស ជាង៥ម៉ឺន៦ពាន់នាក់ហើយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner