សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យពិសាខបូជា នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យពិសាខបូជា នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧដុង្គ) ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល ដោយមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា-រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទ នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

ក្នុងឱកាសនោះ ក៏មានការនិមន្តព្រះសង្ឃចំនួន៣០០អង្គ និមន្តគោចរ និមន្តបណ្ឌិបាត្រ។ ពិធីបុណ្យពិសាខបូជា ចំថ្ងៃ១៥កើត ពេញបូណ៌មី ខែពិសាខ ជាថ្ងៃដែលព្រះសក្យមុនីសម្មាសម្ពុទ្ធទ្រង់ប្រសូត ទ្រង់ត្រាស់ដឹង និងទ្រង់បានបរមាភិ សម្ពោធិទ្រង់រលត់ខន្ធចូលកាន់ព្រះបរិនិព្វាន។ ពិធីបុណ្យនេះប្រារព្ធធ្វើឡើង គឺដើម្បីរំលឹកដល់ព្រះពុទ្ធសមណគោតមបរមគ្រូ គុណរបស់ព្រះអង្គ ជាការបូជាពិសេសប្រកបដោយជំនឿ ម្យ៉ាងសម្រាប់ពុទ្ធសាសនិកជន ទាំងព្រះសង្ឃ ទាំងគ្រហស្ថ នាំគ្នាធ្វើរាល់ឆ្នាំ រាប់ថាជាបុណ្យសម្រាប់ពុទ្ធសាសនា៕ធ.ដ

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner