សហរដ្ឋអាម៉េរិកប្រកាសពន្យារពេលដំឡើងពន្ធលើរថយន្ត និងគ្រឿងបន្លាស់ ដើម្បីស្វែងរកកិច្ចចរចាជាមួយភាគីពាក់ព័ន្ធ

សហរដ្ឋអាម៉េរិក៖ រថយន្ត និងគ្រឿងបន្លាស់យានយន្តមួយចំនួន ដែលនាំចូលមកកាន់សហរដ្ឋអាម៉េរិក ទំនងជានឹងបង្កការគំរាមកំហែងដល់សន្តិសុខជាតិ នេះបើតាមការបញ្ជាក់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

ប្រធានាធិបតីអាម៉េរិករូបនេះ បានបង្ហាញការយល់ស្របជាមួយរបាយការណ៍សិក្សារបស់ក្រសួងពាណិជ្ជកម្មអាម៉េរិក ដែលបានកំណត់ថា រថយន្ត និងគ្រឿងបន្លាស់យានយន្តនាំចូលមួយចំនួន កំពុងតែធ្វើឲ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកអន់ថយ និងអាចបង្កការគំរាមកំហែងដល់សន្តិសុខជាតិ។

ទន្ទឹមគ្នានោះដែរ លោក ដូណាល់ ត្រាំ ក៏បានប្រកាសពីការពន្យារពេលដំឡើងពន្ធលើរថយន្ត និងគ្រឿងបន្លាស់ដែលនាំចូលមកកាន់សហរដ្ឋអាម៉េរិកផងដែរ ដោយលោកបានសម្រេចបង្គាប់ឲ្យទីភ្នាក់ងារទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម USTR បន្តដឹកនាំកិច្ចចរចាជាមួយសហភាពអឺរ៉ុប ជប៉ុន និងប្រទេសឯទៀតៗ ហើយរាយការណ៍ជូនលោកវិញក្នុងរយៈពេល១៨០ថ្ងៃ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner