យុវជនម្នាក់ជាកម្មករសំណង់ បានធ្លាក់ពីរលើអាគារកម្ពស់២០ជាន់ បណ្តាលឲ្យស្លាប់បាត់បងជីវិត
ភ្នំពេញ៖ យុវជនម្នាក់ជាកម្មករសំណង់បានធ្លាក់ពីរលើអាគារដែលមានកម្ពស់២០ជាន់ បណ្តាលឲ្យស្លាប់បាត់បងជីវិតភ្លាមៗ បង្កឲ្យមានការភ្អាក់ផ្អើលកាលពីរវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំនុចផ្លូវ៣២២ ក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សពជនរងគ្រោះឈ្មោះ នី មីនុន ភេទប្រុស អាយុ១៦ឆ្នាំ មានស្រុកកំណើតនៅភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ សព្វថ្ងៃជាកម្មករសំណង់។
តាមប្រភពព័ត៌មានពីរសន្តិសុខដែលយៀមនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនម្នាក់ជាកម្មករសំណង់បានជញ្ជូនឥតយកឡើងទៅខាងលើ អាគារដែលកំពុងតែសាងសង់មានកម្ពស់២០ជាន់ ស្រាប់តែឡើងទៅដល់ខាងលើអាគារ ក៏បានរៀបឥតទុកនៅខាងលើជិតជញ្ជាំងដោយមិនបានប្រយ័ត្នមានការធ្វេសប្រហែសខ្លួនឯងរអិលជើងធ្លាក់ពីលើអាគារជាន់ទី២០ ធ្លាក់ចុះមកក្រោមចំរបងសាំងឬស្សី បណ្តាលឲ្យស្លាប់បាត់បងជីវិតភ្លាមៗ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចក៏បានទាក់ទងទៅជំនាញ ចុះមកធ្វើកុសលវិច័យពិនិត្យមើលសាក់សព ពិតជាបានធ្លាក់ពីលើអាគារពិតប្រាកដមែន ធ្វើកំណត់ហេតុរួចក៏ប្រគល់ជូនទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕