ក្រុមកីឡាE-Sports ៨ក្រុមខ្លាំងមកប្រជែងនៅលើទឹកដីកម្ពុជា

អត្ថបទដោយ៖
ជឹម ភារ៉ា

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតប្រជែងកីឡាអេឡិចត្រូនិច(E-Sports)អន្តរជាតិប្រចាំតំបន់អាស៊ានដែលប្រសិទ្ធនាមថា Exprez Mekong Warrior Invitations 2025 វគ្គ៨ក្រុមចុងក្រោយបានធ្វើនៅលើទឹកដីប្រទេសកម្ពុជា ជាលើកដំបូង នៅរាជធានីភ្នំពេញ។
៨ក្រុមខ្លាំងដែលឆ្លងកាត់ការប្រកួតចម្រាញ់យ៉ាងស្វិតស្វាញតាម Online ដែលនិងឡើងមកកាន់វគ្គ៨ក្រុមចុងក្រោយនេះ មានក្រុមកម្ពុជា៥ក្រុម និងក្រុមមកពីតំបន់អាស៊ានចំនួន៣ មាន ឡាវ វៀតណាម និងសឹង្ហបុរី ។

ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា បានថ្លែងលើកឡើងក្នុងពិធីចាប់ឆ្នោត វគ្គ៨ក្រុមដែលធ្វើឡើងនៅទឹកដីកម្ពុជាថា ការប្រកួតដំណើរការចាប់ពីថ្ងៃទី៣-៦ កក្កដា ឆ្នាំ២០២៥។

លោក អះអាងថា ការទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាអេឡិចត្រូនិចអន្តរជាតិ Exprez Mekong Warrior Invitations 2025 វគ្គ៨ក្រុមនេះ គឺជាមោទនភាពមួយ ដែលបង្ហាញអន្តរជាតិថា កម្ពុជាមានសុខសន្តិភាពនិង ស្ថេរភាពនយោបាយល្អ ធ្វើឱ្យវិស័យកីឡាក៏មានការរីកចម្រើន ធ្វើឱ្យបណ្តាប្រទេសដែលជាអត្តពលិកកីឡាមានទំនុកចិត្តខ្ពស់និងលើជឿជាក់លើប្រទេសកម្ពុជា ខណៈការទទួលធ្វើជាម្ចាស់ផ្ទះក៏ចំនេញលើការផ្សព្វផ្សាយពីសក្កានុពលវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាផងដែរ។ជាមួយគ្នានេះ ព្រឹត្តិការណ៍Exprez Mekong Warrior Invitations 2025នេះ ក៏ជាការរួមចំណែកមួយពង្រឹងគុណភាពកីឡាកររបស់កម្ពុជាត្រៀមឆ្ពោះទៅស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ នាអំឡុងខែ ធ្នូផងដែរ។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គ នាយកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានថ្លែងលើកឡើងដែរថា ការចូលរួមឧបត្ថម្ភគាំទ្រសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិចអន្តរជាតិនេះ យើងចង់ផ្តល់កម្លាំងចិត្តដល់កីឡាករកម្ពុជា ឱ្យបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព យើងខ្លាំងជាតិមានមោទនភាព និងមានការគាំទ្រផ្តល់ជារង្វាន់លើកទឹកពីក្រុមហ៊ុនកូនខ្មែរមួយនេះជានិច្ច។

ព្រឹត្តិការណ៍ ការប្រកួតកីឡាអេឡិចត្រូនិច Exprez Mekong Warrior Invitations 2025 ការប្រកួតវគ្គជម្រុះធ្វើតាម Online ត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៥ ដែលមានប្រទេស ៤ប្រទេស រួមមាន៖ កម្ពុជា វៀតណាម ឡាវ និង សិង្ហបុរី សរុបចំនួនក្រុម ២១៩ ជាលទ្ធផលមានក្រុមកម្ពុជា ២ មាន Team Max និង Team Flash KH បានឡើងមកកាន់វគ្គ ៨ក្រុមចុងក្រោយ ដែលមានក្រុមឈរចាំ ៦ទៀត។
ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ដែលមានក្រុមកម្ពុជាចំនួន ៥ និង ៣ក្រុមមកពីប្រទេសសិង្ហបុរី វៀតណាម និង ឡាវ ។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ Exprez Mekong Warrior Invitations 2025 ក្រុមលេខ១ ទទួលបានប្រាក់រង្វាន់ ៦ ពាន់ដុល្លារ លេខ ២ ទទួលបាន ៣ ពាន់ដុល្លារ និងលេខ៣ ទទួលបាន ២ ពាន់ដុល្លារ ហើយក្រុមលេខ ៤ ដល់លេខ ៨ ក៏ទទួលបានប្រាក់ឧបត្ថម្ភដែរ។ ការប្រកួតវគ្គ ៨ក្រុមនឹងផ្ដើមពីថ្ងៃទី៣ ដល់ថ្ងៃទី៦ កក្កដា ឆ្នាំ២០២៥ ដើម្បីរកឃើញម្ចាស់ជើងឯក នៅមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិក T.Y Media Esports Center (ផ្លូវ៦០ម៉ែត្រ)៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner