ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តឧត្តរមានជ័យថ្មី

ឧត្តរមានជ័យ៖រដ្ឋលេខាធិការក្រសួងមហាផ្ទៃឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃកាលពីថ្ងៃទី១ ខែកក្កដា បានអញ្ជើញជាអធិបតី​ក្នុងពិធី​ប្រកាស​ចូលកាន់​តំណែងជាផ្លូវការអភិបាលរងខេត្តឧត្តរមានជ័យ គឺលោក ម៉េត មាសភក្តី នាយករង​រដ្ឋបាល​ខេត្តឧត្តរ​មានជ័យ ជំនួសលោក ឃិន ញ៉ាណ ដែលដល់អាណត្តិ និងត្រូវ​ផ្ទេរភារកិច្ចទៅបម្រើការងារនៅទីស្តីការក្រសួង​មហាផ្ទៃ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល​ខេត្តឧត្តរមានជ័យព្រមទាំងមន្រ្តីថ្នាក់ដឹក​នាំ​ខេត្តផងដែរ ។

មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន បានក្រើនរំលឹក អភិបាលរងថ្មីខេត្តឧត្ដរមានជ័យ ត្រូវ​បង្កើនការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង​ជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងជួររដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក ។ត្រូវបង្កើនការទំនាក់ទំនងល្អ ជាមួយបណ្តាអង្គភាពពាក់ព័ន្ធ សមាគម និងអង្គការនានា ដើម្បីរួមចំណែក​សម្រេច​បានជោគជ័យនូវផែនការការងារ និងបង្កើតជំនឿចិត្តពី​សំណាក់​​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោក ម៉េត មាសភក្ដី ដែលចូលកាន់តំណែងជាអភិបាលរងខេត្តឧត្ដរមានជ័យ បាន​ប្តេជ្ញាថា នឹងខិតខំប្រឹង​ប្រែង​បំពេញការងារឱ្យបានល្អ គោរពតាមតួនាទី ភារកិច្ច ដើម្បីបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋនៅ​តាមមូលដ្ឋាន​ឱ្យបានល្អបំផុត។ គោរពនិងការពារជាដាច់ខាតរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ឡុង សំបូរ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner