ឡាវពង្រឹងការអភិរក្សសត្វដំរីនៅក្នុងខេត្តភាគខាងជើង
វៀងចន្ទន៍ ៖ អាជ្ញាធរខេត្តសាយ៉ាបូរីភាគខាងជើងនៃប្រទេសឡាវ នៅថ្ងៃព្រហស្បតិ៍ បានកោះប្រជុំ ដើម្បីវាយតម្លៃការអនុវត្តកិច្ចព្រមព្រៀងគ្រប់គ្រង និងអភិរក្សសត្វដំរី ដោយសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ ដែលដំរីដើរតួក្នុងជីវភាពរស់នៅក្នុងស្រុក និងសារៈសំខាន់នៃការបន្តការពារពួកវា។
ខេត្ត សា យ៉ា បូ រី បច្ចុប្បន្ន មាន ដំរី ក្នុងស្រុក ចំនួន ២២០ ក្បាល ដែល បាន ចុះបញ្ជី ។ លើសពីនេះ ដំរីព្រៃប្រមាណពី ៨០ទៅ ១០០ក្បាលរស់នៅក្នុងតំបន់ការពារជាតិ Nam Poui នេះបើតាមវិទ្យុជាតិឡាវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។
ខេត្ត សា យ៉ា បូ រី ដែលមានចំងាយប្រហែល ១៧០គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ ត្រូវបានគេស្គាល់ថា ជាកន្លែងមានភាពទាក់ទាញចម្រុះ រួមមានទាំងតំបន់ធម្មជាតិ ទីតាំងសម្គាល់វប្បធម៌ និងប្រវត្តិសាស្ត្រដ៏ដ៏សំខាន់។
ខេត្តនេះតែងតែរៀបចំពិធីបុណ្យដំរីប្រចាំឆ្នាំ ដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសឡាវ ក្នុងគោលបំណងលើកកម្ពស់ការអភិរក្សដំរី និងជំរុញវិស័យទេសចរណ៍៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា