ឥណ្ឌូនេស៊ីបន្តស្វែងរកអ្នកបាត់ខ្លួន៣០នាក់ទៀត ករណីលិចសាឡាង

ហ្សាកាតា ៖ ក្រុមអ្នកជួយសង្គ្រោះនៃប្រទេសឥណ្ឌូនេស៊ី បានពង្រីក ការស្វែងរក អ្នកបាត់ខ្លួន ៣០នាក់ទៀត ដែលនៅតែមិនទាន់រកឃើញ បន្ទាប់ពីសាឡាងមួយគ្រឿងបានលិច នៅតាមផ្លូវ ទៅកាន់កោះរមណីយដ្ឋាន Bali កាលពីល្ងាចថ្ងៃពុធ។

គិតត្រឹមថ្ងៃសុក្រ មនុស្ស២៩នាក់ ត្រូវបានស្រង់ចេញពីទឹក ទៅកាន់កន្លែងសុវត្ថិភាព ខណៈដែលអ្នកស្លាប់ រកឃើញ៦នាក់ហើយ។ សាក្សី និងមន្ត្រី បាននិយាយថា សាឡាងមួយគ្រឿងនេះ បានដឹកមនុស្ស យ៉ាងហោចណាស់ ៦៥ នាក់ កំពុងធ្វើដំណើរ នៅចម្ងាយ៥គីឡូម៉ែត្រពីកោះជ្វា ភាគខាងកើត ទៅកាន់កោះបាលី ក៏បានក្រឡាប់លិច ចំពេញមានអាកាសធាតុអាក្រក់។

ក្រុមអ្នកជួយសង្គ្រោះ បានដាក់ពង្រាយកម្លាំង អនុវត្តការស្វែងរក ទាំងតាមសមុទ្រ និងផ្លូវអាកាស ដោយពង្រីកកិច្ចខិតខំប្រឹងប្រែង តាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត នៃកោះជ្វា និងកោះបាលី នេះបើតាម មន្ត្រីប្រតិបត្តិការទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាតិ បានប្រាប់អ្នកយកព័ត៌មាន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner