ទឹកជំនន់ភ្លាមៗស្លាប់មនុស្ស១៣នាក់នៅអាមេរិក

បរទេស ៖ យ៉ាងហោចណាស់ មនុស្ស១៣នាក់បានស្លាប់ និង ២០នាក់ទៀតបាត់ខ្លួន អំឡុងទឹកជំនន់ភ្លាមៗ វាយប្រហារ ភាគកណ្តាល នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ។

លោក Larry Leitha មេប៉ូលីស នៅតំបន់ Kerr បានព្រមានថា នឹងមានអ្នកស្លាប់និងរបួស កាន់តែច្រើន ថែមទៀត ហើយ អ្នកស្លាប់ខ្លះ គឺជាកុមារ។
អ្នកបោះជំរុំ ប្រហែល ៧៥០នាក់ បានរាយការណ៍ពីកម្រិតទឹកជំនន់ ដ៏មហន្តរាយ បណ្តាលឲ្យគ្មានភ្លើង ទឹកស្អាត ឬ Wi fi ប្រើប្រាស់ នោះទេ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ កំពុងដំណើរការ ដើម្បីស្វែងរកមនុស្សបាត់ខ្លួន។ មន្ត្រីរដ្ឋ និងមូលដ្ឋាន បានព្រមានអ្នកស្រុក មិនឲ្យធ្វើដំណើរ ទៅកាន់តំបន់នោះ ដោយសារ ផ្លូវរាប់សិបខ្សែ នៅតែ “មិនអាចឆ្លងកាត់បាន”។

អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានចែករំលែកវីដេអូ នៅលើបណ្តាញសង្គម X នៃជនរងគ្រោះម្នាក់ ដែលត្រូវបានសង្គ្រោះពីការជាប់គាំង នៅលើដើមឈើ ដោយប្រើឧទ្ធម្ភាគចក្រ ខណៈដែលទឹកជន់លិច នៅខាងក្រោម៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner