អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ផ្តល់អាហារសម្រន់មួយពេលដល់កុមារកំព្រាបុរីទី១ និង បុរីទី២ក្នុងក្រុងបាត់ដំបង
បាត់ដំបងៈ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានរៀបចំផ្តល់នូវអាហារសម្រន់មួយពេល ជូនដល់ក្មួយៗ កុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រា បុរីទី១ និងបុរីទី២ ក្រុងបាត់ដំបង ។

កាលពីចុងសប្ដាហ៍កន្លងទៅឯកឧត្តម សុខ លូ និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលជាមួយកុមារកំព្រា មន្រ្ដី និងមន្រ្ដីកិច្ចសន្យានៅមជ្ឈមណ្ឌលកុមារកំព្រា បុរីទី១ និងបុរីទី២ ក្រុងបាត់ដំបង ។ក្នុងឳកាសនេះ ឯកឧត្តមនិងលោកជំទាវក៏បានរៀបចំអាហារសម្រន់មួយពេល រួមមាន នំភីហ្សា(Pizza) និងទុរេន ផ្តល់ជូនពួកគេផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ម៉ែដោះទាំងអស់ដែលមើលថែទាំក្មេងៗ សូមឳ្យបន្តជួយអប់រំប្រៀនប្រដៅ និងជួយបណ្តុះស្មារតីឱ្យពួកគេចេះស្រលាញ់ខ្លួន ចេះថែរក្សាសុខភាពនិងក្លាយជាធនធានមនុស្សនាអនាគត។

អ្នកស្រី គឹម កុលលីន ប្រធាន មជ្ឈមណ្ឌល កុមារ កំព្រា បុរីទី១ ក៏បានថ្លែង អំណរគុណដល់ឯកឧត្តម សុខ លូ និងលោកជំទាវ ព្រមទាំងសប្បុរស
ជន ដែលបានរៀបចំនូវអាហារសម្រន់ដ៏មានឳជារស។
នេះបង្ហាញឱ្យឃើញនូវទឹកចិត្តទំនុកបម្រុងដ៏ល្អប្រពៃរបស់ថ្នាក់ដឹកនាំរួមទាំ
ងសប្បុរសជនទាំងអស់ ចំពោះក្មួយៗនិងមន្ត្រីបម្រើការងារក្នុងមណ្ឌល ដែលកាន់តែធ្វើឱ្យពួកគេ មានភាពកក់ក្តៅ និងរស់នៅមិនឯកកោ ៕
អត្ថបទ-រូបភាព÷អ៊ុក សំអាន ប.ប

