ទឹកជំនន់អាមេរិក ផ្តាច់ជីវិតមនុស្សជិត៨០នាក់ហើយ
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស ៖ ចំនួនមនុស្សស្លាប់ អំឡុងគ្រោះទឹកជំនន់ នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក រយៈពេលប្រមាណ៣ថ្ងៃមកនេះ បានកើនឡើងដល់ ជិត៨០នាក់ ខណៈដែលមនុស្សជាង៤០នាក់ផ្សេងទៀត បាត់ខ្លួន។
លោក Greg Abbott អភិបាលរដ្ឋ តិចសាស់ បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា ទឹកជំនន់ បានសម្លាប់មនុស្ស ៧៨នាក់ហើយ។ លោកបន្ថែមថា នៅទូទាំងរដ្ឋក្នុងតំបន់ទាំងអស់ ដែលរងផលប៉ះពាល់ ដោយសារទឹកជំនន់ នៅមានអ្នកបាត់ខ្លួន ចំនួន៤១ នាក់ផ្សេងទៀត។
លោកបានបន្ថែមថា អ្នកបាត់ខ្លួន រួមមានទាំង មនុស្ស១១នាក់ នៅជំរុំរដូវក្តៅ តាមមាត់ទន្លេ ដោយគេដឹងថា ជាការជួបជុំ ខាងគ្រីស្ទាន នាពេលនោះ ហើយមានមនុស្សប្រហែល ៧៥០នាក់បានស្នាក់ នៅទីនោះ ក្នុងពេលមានគ្រោះមហន្តរាយ បានកើតឡើង។
គួរបញ្ជាក់ថា ទឹកជំនន់ភ្លាមៗ វាយប្រហារ ភាគកណ្តាល នៃរដ្ឋតិចសាស់ កាលពីថ្ងៃសុក្រ សប្តាហ៍មុន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ