កាយសម្ព័ន្ធកម្ពុជាបញ្ជូនគ្រូជំនួយនិងកីឡាករ៣រូបសម្រួចដុះខាតសមត្ថភាពនៅប្រទេសចិន

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសម្ព័ន្ធកម្ពុជា នាព្រឹកថ្ងៃទី៨ ខែ កក្តដា ឆ្នាំ២០២៥ បានដឹកនាំអត្តពលិកកីឡាកាយសម្ព័ន្ធ កម្ពុជា ៤រូបទៅហ្វឹកហាត់បំប៉នសមត្ថភាពរយៈពេលវែងនៅSHANTOU SPORTS SCHOOL ខេត្តGUNGDONG សាធារណរដ្ឋប្រជាមានិតចិន ។

ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសម្ព័ន្ធកម្ពុជា បានថ្លែង បញ្ជាក់ថា អត្តពលិក៤រូប ដែលបញ្ជូនទៅហ្វឹកហាត់ដុះខាត់ បំប៉នសមត្ថភាពនៅ ប្រទេសចិនរយៈពេលវែងនេះ មានគ្រូជំនួយជម្រើស លោក ផុន សុខជា ខណៈ ៣រូបទៀតជាកីឡាករជម្រើសជាតិរួមមានៈ កីឡាករ ទែន វ៉ាន់ដេត យ៉ន មង្គល និងកីឡាករ រេត លីម៉េង។

ឯកឧត្តម អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធខាង បានឱ្យដឹងទៀតថា អត្តពលិក៤រូបនេះ នឹងទៅហ្វឹកហាត់រយៈពេល៥ខែ ចាប់ពីថ្ងៃទី៨ ខែ កក្តដា រហូតដល់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៥ទើបវិលត្រឡប់មកកម្ពុជាវិញ។ ការហ្វឹក ហាត់នេះជាអាហាររូបករណ៍ដែលសម្របសម្រួល ជួយពីលោក GORDAN TANG អនុប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនោះក៏មានការចំណាយលើការ ហូបចុកស្នាក់នៅផងដែរ។ខណៈសំបុត្រយន្តហោះទៅនិងត្រឡប់មកវិញ ការ​ចំណា​យបន្ទុកលើឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្រ្តី ថោង ខុន ប្រធាណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា និងជាប្រធានសហព័ន្ធកីឡាវាយសម្ព័ន្ធកម្ពុជា ។

ឯកឧត្តម អគ្គលេខាធិការ បានអះអាងថា អត្តពលិក៤រូបដែលសហព័ន្ធ​បញ្ជូនទៅ​ហ្វឹកហាត់នៅប្រទេសចិននេះ មាន២រូបហ្វឹកហាត់ត្រៀមកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រេទេសថៃ ដែលនិងដំណើរការប្រកួតនាអំឡុង ខែ ធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ខណៈ២រូបទៀត គឺហ្វឹកហាត់បំប៉នត្រៀមសម្រាប់ព្រឹត្តិការណ៍ប្រកួតផ្សេងៗ​ដែលជាការប្រកួតកម្រិតអន្តរជាតិដែរ។

ឯកឧត្តម រំលេចថា ការចេញទៅហ្វឹកហាត់របស់កីឡាករកាយសម្ព័ន្ធកម្ពុជា​នៅលើ​ទឹកដី​ប្រទេសចិននេះ គឺជាការហ្វឹកហាត់មួយក្នុងទិសដៅ​បង្កើនគុណផលកីឡា​ផ្នែក​បច្ចេកទេស មិនមែនទៅហ្វឹកហាត់ដឹងតែមកយកមេដាយបាននោះទេ ពោលប្រភេទ​កីឡាកាយសម្ព័ន្ធជាប្រភេទកីឡាអូឡាំពិកដែលចំណាយពេលហ្វឹកហាត់យូទើបទទួលបានសមិទ្ធផលផ្លែផ្កា ខណៈបច្ចុប្បន្ននេះប្រទេសក្នុងតំបន់ឡើងដល់វគ្គជម្រុះ​កីឡា​អូឡាំពិកឬខ្លះឈានដល់ឈ្នះមេដាយមាសអូឡាំពិកទៅទៀត។ដូច្នោះហើយ ទោះបី​យើងបានហ្វឹកហាត់ក្រោយគេក៏ដោយ ក៏យើងទៅតែបន្តទិសដៅ​ទៅមុខ​ជានិច្ច។

កីឡាករជម្រើសជាតិកាយសម្ព័ន្ធ ទេន វ៉ាន់ដេត ដែលទទួលបានឱកាសទៅ​ហ្វឹក​ហាត់​ជាលើកទី៣ បានប្តេជ្ញាចិត្តខិតខំហ្វឹកហាត់ដុះខាតសមត្ថភាឱ្យបានល្អ​បន្ថែម​ទៀត ដើម្បីត្រៀមចូលរួមប្រជែងដណ្តើមមេដាយជូនកម្ពុជាក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើកទី៣៣ នៅប្រទេសខាងមុខនេះ។

គួរឱ្យដឹងដែរថា ការបញ្ជូនអត្តពលិកវ័យក្មេងទៅហ្វឹកហាត់នៅលើទឹកដីប្រទេសចិន​នេះ សម្រាប់សហព័ន្ធកីឡាកាយសម្ព័ន្ធ គឺជាលើកទី៣ហើយ ។ខណៈការហ្វឹក​ហាត់​ក្នុងឆ្នាំ២០២៥នេះ គឺការហ្វឹកហាត់មានរយៈពេល៥ខែ ដោយគិតចាប់ពីថ្ងៃទី៨ ខែ កក្តដា រហូតដល់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៥ រាល់ការចំណាយហូបចុកស្នាក់នៅ គឺ លោក GORDAN TANG អនុប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​ជាអ្នក​រាប់រងជួយទាំងស្រុង៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner