Sybelle FC Aបានលើកពានក្នុងការប្រកួតបាល់ទាត់ Tiger Street Football ប្រចាំឆ្នាំ ២០២៥ ជាមួយនឹងការបិទវគ្គពីកំពូលតារាចម្រៀងរ៉េបដ៏ល្បីប្រចាំប្រទេសកម្ពុជា
ព្រឹត្តិការណ៌ Tiger Street Football នៃឆ្នាំ ២០២៥ បានស្វែងរកម្ចាស់ជើងឯករបស់ខ្លួនកាលពីថ្ងៃសៅរ៍ ទី១៤ ខែមិថុនា កន្លងទៅនេះ ដោយបានបញ្ចប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្តក្នុងវិស័យកីឡាបាល់ទាត់តាមដងផ្លូវ ជាមួយនឹងការប្រគុំតន្រ្តីដ៏អស្ចារ្យរបស់ខ្លួន រួមជាមួយនឹងវត្តមានអតីតជើងឯកលំដាប់ថ្នាក់ពិភពលោកកីឡាករប្រចាំក្លឹបបាល់ទាត់ Manchester United។

ព្រឹត្តិការណ៌ Tiger Street Football នៃឆ្នាំ ២០២៥ គឺជាការប្រកួតបាល់ទាត់តាមដងផ្លូវដែលពោរពេញទៅដោយភាពស្វិតស្វាញនៅទូទាំងប្រទេសកម្ពុជា រៀបចំឡើងដោយស្រាបៀរ Tiger ដើម្បីលើកកម្ពស់ ទេពកោសល្យនៃកីឡាករបាល់ទាត់ក្នុងស្រុក ក៏ដូចជាជម្រុញឱ្យមានការចូលរួមពីសហគមន៍។
ព្រឹត្តិការណ៍នេះបានទៅដល់ខេត្តក្រុងធំៗចំនួន ៤ ដូចជាទីក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ដែលពាំនាំនូវភាពរំភើបរីករាយនៃការប្រកួតកីឡាបាល់ទាត់តាមដងផ្លូវទៅកាន់កីឡាករ ក៏ដូចជាអ្នកគាំទ្រផងដែរ។ មិនត្រឹមតែជាការប្រកួតបាល់ទាត់ប៉ុណ្ណោះទេ វាក៏ជាវេទិកាសម្រាប់កីឡាករជំនាន់ក្រោយបង្ហាញពីជំនាញ ទេពកោសល្យយ៉ាងពេញលេញ ព្រមជាមួយនឹងបទពិសោធន៍ប្រកួតដ៏ស្វិតស្វាញ និងជួយបង្កើតភាពជឿជាក់ក្រោមពាក្យស្លោក “Uncage Your Tiger”។
ក្រុមកីឡាករដែលរីកលូតលាស់ពីកីឡាបាល់ទាត់តាមដងផ្លូវដែលពោរពេញទៅដោយឆន្ទៈ និងក្តីសុបិនឆ្ពោះទៅកាន់កីឡាដ្ឋានដើម្បីបង្ហាញទេព្យកោសល្យទៅកាន់សាធារណៈជន មកពីគ្រប់ខេត្តក្រុងនៅទូទាំងប្រទេសបានបញ្ចប់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីមានឱកាសក្លាយជាម្ចាស់ជើងឯកនាប្រចាំព្រឹត្តិការណ៌ Tiger Street Football នៃឆ្នាំ២០២៥ នេះ។ ពានរង្វាន់ត្រូវបានប្រគល់ជូនក្រុម Sybelle FC A ដែលបានឈ្នះដៃគូប្រកួត OV MAL FC ក្នុងលទ្ធផល ៨ ទល់ ២ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅកោះពេជ្រ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។
អ្នកគាំទ្ររាប់រយអ្នកបានស្រែកហ៊ោយ៉ាងខ្លាំងបន្ទាប់សម្លេងកញ្ចែបញ្ចប់ការប្រកួតពន្លឺឡើង ដោយបានឃើញក្រុមកីឡាបាល់ទាត់ដែលខ្លួនពេញចិត្តបានលើកពាន។ សម្លេងទះដៃក៏ត្រូវបានអបអរសាទរចំពោះ ក្រុមជាប់ចំណាត់ថ្នាក់លេខ ២ ដែលបានចូលរួមក្នុងការប្រកួតដ៏អស្ចារ្យនេះ និងក៏ក្លាយជាគម្រូដល់កីឡាករដទៃទៀតផងដែរ។

លោក Dimitar Berbatov អតីតកីឡាករនៃ Manchester United និង Bulgarian ក៏មានវត្តមាននៅក្នុងវគ្គផ្តាច់ព្រ័ត្រផងដែរ។ លោកបានចែករំលែកពីតិចនិកជាមួយក្រុមកីឡាករដែលត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែរំជើបរំជួល ក៏ដូចជាបានផ្តល់ឱកាសពិសេសមួយទៅកាន់កីឡាករក្នុងស្រុកដើម្បីបានសិក្សាពីកំពូលតិចនិចរបស់កីឡាបាល់ទាត់លំដាប់ថ្នាក់ពិភពលោក។
លោក Berbatov ត្រូវបានគេស្គាល់ពីបច្ចេកទេសនៃការគ្រប់គ្រងបាល់ ហើយក៏កីឡាករប៊ុលហ្គារីដ៏ឆ្នើម ផងដែរ។ លោកបានក្លាយជាប្រធានក្រុមជម្រើសជាតិប៊ុលហ្គារី ពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១០ ហើយក៏ជាកីឡាករជម្រើសជាតិដែលស៊ុតបញ្ចូលទីច្រើនជាងគេរហូតដល់ ៤៨គ្រាប់ ដែលជាប់ក្នុងកំណត់ត្រា ចែករំលែកដោយលោក Hristo Bonev។
លោក Berbatov ក៏បានលើកឡើងផងដែរថាការចូលរួមជាមួយវប្បធម៌កីឡាបាល់ទាត់តាមដងផ្លូវអាចជាការចាប់ផ្តើមដ៏ល្អទៅកាន់វិធីអាជីពនៅលើឆាកអន្តរជាតិ ដែលសបញ្ជាក់ពីជិវិតផ្ទាល់របស់លោក។
លោកនិយាយថា៖ “វាពិតជាមានសារៈសំខាន់ណាស់ក្នុងការក្លាយជាផ្នែកមួយនៃវប្បធម៌កីឡាបាល់ទាត់តាមដងផ្លូវ ដោយសារតែកីឡាប្រភេទនេះបានជួយឱ្យខ្ញុំក្លាយទៅជាកីឡាករបាល់ទាត់អាជីពម្នាក់។ ខ្ញុំធ្លាប់ជាអ្នកដែលលេងបាល់នៅតាមដងផ្លូវ ដូច្នេះខ្ញុំដឹងថាវាពិតជាមានសារៈសំខាន់ប៉ុណ្ណាក្នុងការមានសហគមន៍បែបនេះក្នុងការលេងបាល់ទាត់ ឬកីឡាផ្សេងៗទៀត។”
លោកបន្តទៀតថា៖ “វានឹងធ្វើអោយសមត្ថភាពរបស់អ្នកកាន់តែរីកចម្រើនអំឡុងពេលដែលអ្នកខិតខំហ្វ៊ឹកហាត់ ហើយប្រសិនបើអ្នកចង់ក្លាយទៅជាកីឡាបាល់ទាត់អាជីព អ្នកត្រូវតែអភិវឌ្ឍល្បឿនរបស់អ្នក ក៏ដូចជារក្សាលំនឹងនៃការគ្រប់គ្រងបាល់របស់អ្នក ដូច្នេះគ្រប់លក្ខន្តិកៈនៃកីឡាបាល់ទាត់ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការក្លាយខ្លួនជាកីឡាករអាជីព។”
លោក Berbatov បាននិយាយថា ដំបូន្មានដែលលោកមានសម្រាប់អ្នកដែលមានទេពកោសល្យ និងបំណងប្រាថ្នាឆ្ពោះទៅកាន់ឆាកអន្តរជាតិ គឺការប្រកាន់ខ្ជាប់នូវវិន័យ ដែលរួមបញ្ចូលជាមួយនឹងការខិតខំប្រឹងប្រែង (ហ្វឹកហាត់) ឱ្យជាប់លាប់។
លោកបានលើកឡើងថា៖ “ជាក់ស្តែង អ្នកត្រូវតែមានទេពកោសល្យ ប៉ុន្តែអ្នកត្រូវតែមានវិន័យផងដែរ អ្នកត្រូវប្រកាន់ខ្ជាប់វិន័យ១០០% ព្រោះនៅពេលដែលអ្នកចាប់ផ្តើមបោះជំហានក្នុងការក្លាយជាកីឡាបាល់ទាត់ អ្នកនឹងត្រូវប្រឈមមុខនឹងការលំបាកជាច្រើនទៀត។”
“ប្រសិនបើអ្នកមានវិន័យ និងឧស្សាហ៍ព្យាយាម នោះអ្វីៗនឹងមានភាពងាយស្រួល។ អ្នកក៏តម្រូវឱ្យមានភាពទៀងទាត់ក្នុងការបង្ហាញខ្លួន ហ្វឹកហ្វាត់ និងធ្វើរឿងដដែលៗជារៀងរាល់ថ្ងៃ ដូច្នេះទើបអ្នកអាចបង្កើតទម្លាប់ដ៏ត្រឹមត្រូវ និងដឹងពីអ្វីដែលអ្នកត្រូវធ្វើនៅលើទីលានទាត់បាល់។”
លោកក៏បានបន្ថែមថា៖ “ភាពជាប់លាប់ និងទម្លាប់របស់ខ្ញុំបានធ្វើអោយខ្ញុំអាចគ្រប់គ្រងបាល់បានយ៉ាងល្អ ខ្ញុំបានធ្វើវាជារៀងរាល់ថ្ងៃ ហើយមកទល់ពេលនេះក៏ខ្ញុំនៅតែអាចធ្វើវាបាន។”
កម្មវិធី Tiger Street Football នៃឆ្នាំ ២០២៥ ត្រូវបានបញ្ចប់ប្រកបដោយភាពសប្បាយរីករាយជាមួយនឹងការប្រគុំតន្រ្តីដែលមានសិល្បករខ្មែរដ៏ល្បី លោកវណ្ណដា និងសិល្បករជាច្រើនទៀតមកពីផលិតកម្ម Baramey។
ការប្រគុំតន្រ្តីត្រីវិស័យសុវណ្ណភូមិកាលពីថ្មីនេះ គឺជាការប្រគុំតន្រ្តីខ្នាតធំប្រចាំប្រទេសកម្ពុជាដែលមានអ្នកគាំទ្រចូលរួមជាង ១០,០០០នាក់ នៅពហុកីឡាដ្ឋានជាតិអូឡាំពិច ជាទីតាំងប្រវិត្តសាស្ត្រនៅក្នុងទីក្រុងភ្នំពេញ ដែលត្រូវបានបង្អាក់ដោយសារភ្លៀង អំឡុងពេលលោកវណ្ណដាកំពុងតែសម្តែងដែលពោពេញដោយថាមពល នៅក្នុងវគ្គចុងក្រោយដែលគ្រប់គ្នាស្គាល់ថាជា “Act 5” ដែលធ្វើឱ្យអ្នកគាំទ្រមិនអស់ចិត្ត និងចង់មានការសំណូមពរអោយត្រឡប់មកវិញពីសំណាកមហាជនជាច្រើននាក់។
ការប្រគុំតន្រ្តីត្រីវិស័យបានត្រឡប់វិញក្នុងរូបរាងថ្មី ដើម្បីឆ្លើយតបមកកាន់សំណូមពររបស់មហាជនលើបណ្តាញសង្គមអនឡាញ។ ផលិតកម្ម Baramey ក៏បានបង្ហោះសារនឹករឭកពីការសម្តែងមិនបានពេញលេញរបស់ Act 5 ជាមួយនឹងស្រាបៀរ Tiger ឆ្លើយតបបែបលេងសើចថា៖ តើ Act 5 គួរត្រលប់មកវិញដែរឬទេ? ទើបធ្វើឱ្យបណ្តាញសង្គមរង្គោះរង្គើ។ បន្ទាប់មកលោក វណ្ណដា ក៏បានបញ្ជាក់ជាមួយនឹងពាក្យដ៏សាមញ្ញមួយដែលធ្វើអោយល្បីខ្ទរខ្ទាយពេញបណ្តាញសង្គមថា “Let’s go. Let’s do it.”។
ស្រាបៀរ Tiger បានផ្តល់ឱកាសអោយអ្នកគាំទ្របានចូលរួមការប្រគុំតន្រ្តីនៅតំបន់ពិសេស Tiger Roar Zone ដែលជាកន្លែងមួយដែលត្រូវបានរៀបចំឡើងសម្រាប់អ្នកគាំទ្រអាចទទួលបាននូវបទពិសាធន៍ ជាមួយនឹងកន្លែងក្នុងការទស្សនាការប្រគុំតន្រ្តីយ៉ាងត្រជាក់ភ្នែក និងពេលវេលានៃការប្រគំតន្ត្រីដ៏អស្ចារ្យនេះ។ ដើម្បីទទួលបានតំបន់ពិសេសនេះ អ្នកគាំទ្រតម្រូវឱ្យចូលរួមក្នុងការប្រកួតជាបន្តបន្ទាប់នៅលើបណ្តាញសង្គមរបស់ស្រាបៀរ Tiger ។
នេះមិនត្រឹមតែជាការត្រលប់មកវិញនូវការប្រគំតន្រ្ដីដែលអ្នកគាំទ្រទន្ទឹងរង់ចាំប៉ុណ្ណោះទេ តែជាការរួមបញ្ចូលគ្នាជាមួយព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យប្រចាំឆ្នាំដែលនឹងធ្វើឱ្យអ្នកគាំទ្រគ្រប់រូបទទួលបាននូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ សម្រាប់អ្នកគាំទ្រដែលចង់អញ្ជើញមកទស្សនាការសម្តែងដ៏អស្ចារ្យនេះ គ្រាន់តែតម្រូវឱ្យមកចូលរួមនៅក្នុងកម្មវិធី Tiger Street Football វគ្គផ្តាច់ព័្រត្រ។
ព្រឹត្តិការណ៍នេះបង្ហាញពីសារៈសំខាន់នៃកិច្ចសហការរវាង វណ្ណដា ស្រាបៀរ Tiger និងផលិតកម្ម Baramey ដែលជាដៃគូសហការក្នុងការលើកតម្កើង តន្ត្រី កីឡា និងវប្បធម៌ជាតិ។ ព្រឹត្តិការណ៍នេះជាការបើកទំព័រថ្មីក្នុងពិភពតន្ត្រីសម័យទំនើបនៅកម្ពុជា ពោលគឺជាទំព័រថ្មីដែលអ្នកគាំទ្រគ្រប់រូបចង់បាន។ ដោយ ទីផ្សារ
Story credits to Khmer Times