ទឹកជំនន់តិចសាស់ស្លាប់លើស១០០នាក់ហើយ

បរទេស ៖ គិតត្រឹមថ្ងៃចន្ទ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏មហន្តរាយ នៅរដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក បានកើនដល់ជាង ១០០នាក់ហើយ ក្នុងរយៈពេលប្រមាណ ៤ថ្ងៃមកនេះ។

ក្រុមអ្នកជួយសង្គ្រោះ នៅតែបន្តការស្វែងរក មនុស្សបាត់ខ្លួន ដោយប្រើប្រាស់ ទាំងឧទ្ធម្ភាគចក្រ ទូក សត្វឆ្កែ និងមន្ត្រីប្រតិបត្តិការ ប្រហែល ១,៧៥០ នាក់។

អាជ្ញាធរបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ មានក្មេងស្រី យ៉ាងហោចណាស់ ២៧ នាក់ និងអ្នកផ្តល់ប្រឹក្សា នៅក្នុងជំរំយុវជនរដូវក្តៅ នាមាត់ទន្លេ ក្នុងពេលដែលគ្រោះមហន្តរាយបានកើតឡើង កាលពីថ្ងៃឈប់សម្រាក គឺ ថ្ងៃទី ៤ ខែកក្កដា។

ក្រុមអ្នកព្យាករណ៍ បានព្រមានអំពីទឹកជំនន់ បន្ថែមទៀត ដែលធ្វើអោយមានភាពស្មុគស្មាញ ដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ។

អភិបាលរដ្ឋ តិចសាស់ លោក Greg Abbott បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា «នៅតែមានការគំរាមកំហែង នៃភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងសក្តានុពល ដែលអាចបណ្តាលឱ្យមានទឹកជំនន់»។

ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកគ្រោងនឹងធ្វើទស្សនកិច្ច នៅរដ្ឋតិចសាស់ នាថ្ងៃសុក្រខាងមុខនេះ ខណៈដែលសេតវិមាន បានថ្កោលទោស អ្នករិះគន់ ដែលអះអាងថា ការកាត់បន្ថយចំណាយរបស់លោក ត្រាំ ចំពោះទីភ្នាក់ងារអាកាសធាតុ បានធ្វើឱ្យប្រព័ន្ធនេះ ព្រមានពីការចុះខ្សោយ។

លោក Trump បានពណ៌នា ទឹកជំនន់ ដែលបានវាយប្រហារ កាលពីថ្ងៃសុក្រ សប្តាហ៍មុនថា ជា «មហន្តរាយ 100 ឆ្នាំ» ដែលគ្មាននរណាម្នាក់រំពឹងទុក ដឹងមុន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner