លោក ត្រាំ ៖ អាមេរិកនឹងបញ្ជូនអាវុធបន្ថែមទៅអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនអាវុធបន្ថែម ទៅកាន់អ៊ុយក្រែន បន្ទាប់ពីសេតវិមាន បានប្រកាសបញ្ឈប់ ការនាំចេញអាវុធមួយចំនួន សម្រាប់ទីក្រុង គៀវ កាលពីសប្តាហ៍មុន។

លោក Trump បានប្រាប់អ្នកកាសែត នៅសេតវិមាន កាលពីថ្ងៃចន្ទថា «យើងនឹងត្រូវបញ្ជូនអាវុធបន្ថែមទៀត ជាអាវុធការពារ ជាចម្បង»។

មន្ត្រីសេតវិមាន ធ្លាប់បានប្រាប់ កាលពីដើម ខែកក្កដានេះថា អាមេរិកបញ្ឈប់ដឹកជញ្ជូនអាវុធសំខាន់ៗ មួយចំនួន ទៅកាន់ប្រទេសអ៊ុយក្រែន ដែលត្រូវបានសន្យា នៅក្រោមរដ្ឋបាល របស់លោក Biden អតីតប្រធានាធិបតីអាមេរិក ដោយអះអាងថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង ដើម្បីតម្កល់ផលប្រយោជន៍របស់អាមេរិកជាមុនសិន បន្ទាប់ពីការត្រួតពិនិត្យ របស់ក្រសួងការពារជាតិ ជុំវិញការគាំទ្រ និងជំនួយផ្នែកយោធា ទៅកាន់ប្រទេសដទៃទៀត នៅទូទាំងពិភពលោក។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានបញ្ជូនជំនួយយោធា រាប់សិបពាន់លានដុល្លារ ទៅឱ្យអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបានផ្តើមការលុកលុយ ពេញលេញ របស់ខ្លួន នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner