ក្រុមហ៊ុនចិនទទួលសិទ្ធិផ្តាច់មុខនាំចូល និងចែកចាយប្រេងម៉ាស៊ីនគុណភាពខ្ពស់របស់អារ៉ាប់នៅកម្ពុជា
ភ្នំពេញ ៖ ក្រុមហ៊ុន One Road Group របស់វិនិយោគិនចិននៅកម្ពុជា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានទទួលសិទ្ធិផ្តាច់មុខ ក្នុងការនាំចូល និងចែកចាយប្រេងម៉ាស៊ីនមានគុណភាពខ្ពស់ ADNOC របស់ប្រទេសអារ៉ាប់រួមមកកាន់ទីផ្សារប្រទេសកម្ពុជា ដែលនេះជាកិច្ចសហការរវាងក្រុមហ៊ុនថាមពលដ៏ធំលំដាប់ពិភពលោក និង One Road Group។

តំណាងក្រសួងពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ភាពជោគជ័យរបស់ក្រុមហ៊ុន One Road Group ក្នុងការទទួលបានសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន ADNOC មិនត្រឹមតែជាការបង្ហាញពីភាពរឹងមាំនៃសាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាលទ្ធផលប្រកបដោយផ្លែផ្កានៃការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងកម្ពុជា និង ប្រទេសអារ៉ាប់រួម ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (CEPA)។ ក្នុងនាមជាសហគ្រាសនៅក្រៅប្រទេសដែលចាក់ឫសគល់នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន One Road Group តែងតែប្រកាន់ភ្ជាប់នូវគោលការណ៍ពង្រីកពាណិជ្ជកម្មទៅកាន់ពិភពលោក និងការវិនិយោគជំរុញការអភិវឌ្ឍន៍។

ចាប់ពីខ្សែសង្វាក់ឧស្សាហកម្មរថយន្តរហូតដល់ពាណិជ្ជកម្មថាមពល សេវាសាធារណៈ រហូតដល់ទំនួលខុសត្រូវសង្គម ក្រុមហ៊ុនតែងតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ឧស្សាហកម្មនៅកម្ពុជា និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ដូច្នេះថ្ងៃនេះ ពិធីសម្ពោធសម្ពោធប្រេង ម៉ាស៊ីន ANNOC បានសបញ្ជាក់ពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុន One Road Group ចំពោះទី ផ្សារកម្ពុជា។

តំណាងក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុននាំមកនូវបច្ចេកវិទ្យាលំដាប់ពិភពលោក ADNOC គឺជាសសរស្តម្ភនៃវិស័យថាមពលរបស់ប្រទេសអារ៉ាប់រួម ផលិតផលប្រេងម៉ាស៊ីនរបស់ក្រុមហ៊ុនបានរួមបញ្ចូលគ្នានូវបច្ចេកវិជ្ជាទំនើបចុងក្រោយជាមួយនឹងស្តង់ដារដ៏តឹងរឹង ហើយនឹងចូលរួមចំណែកដល់វិស័យឧស្សាហកម្មរថយន្ត ការដឹកជញ្ជូន ការផលិតគ្រឿងម៉ាស៊ីន និងវិស័យផ្សេងៗទៀតរបស់ប្រទេសកម្ពុជា។

តាមរយៈកិច្ចសហការនេះ អតិថិជនកម្ពុជានឹងអាចទទួលនូវការប្រើប្រាស់ប្រេងម៉ាស៊ីន ដែលមានគុណភាពខ្ពស់ អាចសម្របតាមអាកាសធាតុត្រូពិច និងសេណារីយ៉ូជាច្រើន ជួយសហគ្រាសកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាព។ លើសពីនេះ ក្រុមហ៊ុន ADNOC បានក្លាយទៅជាស្ពានថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការ ហើយកិច្ចសហប្រតិបត្តិការនេះ គឺជាការអនុវត្តដ៏រស់រវើកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយកម្ពុជា-អារ៉ាប់រួម (CEPA) ដែលបើកមាគ៌ាថ្មីសម្រាប់ពាណិជ្ជកម្មលើវិស័យថាមពល បច្ចេកវិទ្យា និងសេវាកម្មរវាងប្រទេសទាំងពីរ។ រាជរដ្ឋារដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់លើបណ្តាដៃគូយុទ្ធសាស្ត្រ ដូចជា ក្រុមហ៊ុន One Road Group ជាដើម។

តំណាងក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់បន្ថែមថា ការចាប់យកឱកាសនាំចូល និងដាក់លក់ផលិតផលប្រេងម៉ាស៊ីនរបស់ ADNOC នឹងធ្វើឱ្យប្រសើរឡើងនូវស្តង់ដារ និងបង្កើនភាពប្រកួតប្រជែងក្នុងប្រតិបត្តិការ One Road Group។ ការបង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយក្រុមហ៊ុន One Road Group ដើម្បីរួមគ្នាកសាងប្រព័ន្ធអេកូសេវាថាមពលទូទាំងប្រទេសកម្ពុជា។ ទន្ទឹមគ្នា ស្ថាប័នរាជរដ្ឋាភិបាលនឹងបន្តបង្កើនប្រសិទ្ធភាពបរិយាកាសធុរកិច្ច និងផ្ដល់ការគាំទ្រគោលនយោបាយសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងដែន និងការច្នៃប្រឌិតបច្ចេកវិទ្យា។

ប្រេងម៉ាស៊ីនរបស់ក្រុមហ៊ុន ANNOC នឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជា ខណៈដែលក្រុមហ៊ុន One Road Group នឹងបន្តជាអ្នកនាំសារដ៏ល្អនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អារ៉ាប់។ ហើយក្រសួងពាណិជ្ជកម្មសង្ឃឹមថា សហគ្រាសទាំងអស់ដែលវិនិយោគនៅកម្ពុជាអាចរីកចម្រើនរួមគ្នាជាមួយកម្ពុជា និងចែករំលែកលទ្ធផលនៃការអភិវឌ្ឍន៍ ពិសេសកម្ពុជានឹងពន្លឿនដំណើរឆ្ពោះទៅរកទិដ្ឋភាពឧស្សាហកម្មទំនើប និងចម្រុះក្នុងលក្ខណៈរួមបញ្ចូល និងបើកចំហ៕ អត្ថបទ ៖ ឈឹម ទីណា


