ធ្លាក់យន្តហោះធុនតូច ស្លាប់មនុស្ស៤នាក់ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម
អត្ថបទដោយ៖
ហេង វណ្ណា
សារព័ត៌មាន BBC បានចេញផ្សាយថា មនុស្ស៤នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿងនៅចម្ងាយតែ៤គីឡូម៉ែត្រប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិ Dubai នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃម្សិលមិញ។ ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរអេមីរ៉ាតអារ៉ាប់រួម ជនរងគ្រោះទាំង៤នាក់ខាងលើ ក្នុងនោះរួមមានទាំងពីឡុត គឺមានសញ្ជាតិអង់គ្លេស៣នាក់ និងអាហ៊្វ្រិកខាងត្បូងម្នាក់។ ប៉ុន្តែភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុនៃ គ្រោះថ្នាក់នេះនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង។
គួរបញ្ជាក់ថា យន្ដហោះខ្នាតតូចខាងលើជាកម្មសិទ្ធិក្រុមហ៊ុន Flight Calibration Services ដែលមានមូលដ្ឋាន នៅឯអាកាសយានដ្ឋាន Shoreham Airport នៃតំបន់ West Sussex ចក្រភពអង់គ្លេស៕ម.ន
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។