លោក Zelensky ជំរុញការវិនិយោគលើការការពារជាតិ ទប់ទល់នឹងរុស្ស៊ី

បរទេស៖ មេដឹកនាំ ប្រទេសអ៊ុយក្រែន លោក Zelensky បានជំរុញឱ្យមានការវិនិយោគ បន្ថែមទៀត លើការការពារជាតិ ទប់ទល់នឹងប្រទេសរុស្ស៊ី។

នៅឯសន្និសីទ ស្តីពីការងើបឡើងវិញ ស្ថិតក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានជំរុញឱ្យមានការវិនិយោគ លើវិស័យការពារជាតិថែមទៀត ដើម្បីទប់ទល់នឹងការកើនឡើង នៃការវាយប្រហាររបស់រុស្ស៊ី ដោយលោកអះអាងថា «មេដឹកនាំរុស្ស៊ី លោក Vladimir Putin កំពុងស្វែងរកការបំផ្លាញ ជីវិត នៅអ៊ុយក្រែន…ខ្ញុំជំរុញ ដៃគូរបស់យើងទាំងអស់ បង្កើនការវិនិយោគរបស់អ្នក.. នៅពេលដែលរុស្ស៊ី បង្កើនការវាយប្រហាររបស់ខ្លួន យើងមិនអាចខ្វះថវិកា បានទេ»។

លោក Zelensky បាននិយាយថា «នេះជាអ្វីដែលយើងត្រូវផ្តោត ជាដំបូង យើងត្រូវបញ្ឈប់យន្តហោះគ្មានមនុស្សបើក និង កាំជ្រួចរបស់រុស្ស៊ី នេះមានន័យថា ការផ្គត់ផ្គង់ និងការវិនិយោគ ការពារដែនអាកាសបន្ថែមទៀត ទៅលើ យន្តហោះគ្មានមនុស្ស បើកស្ទាក់ចាប់, ប្រព័ន្ធការពារដែនអាកាស និង មីស៊ីល»។

លោក បានជំរុញឱ្យក្រុមហ៊ុន ដែលមានប្រមាណ ២,០០០ ក្រុមហ៊ុន និង តំណាងប្រហែល ៣០ ប្រទេស មានវត្តមាន នៅទីនោះ ជួយដល់អ៊ុយក្រែន ហើយ ជួយដល់ប្រទេស របស់ខ្លួន។ ជាមួយគ្នានេះ សហភាពអឺរ៉ុប បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានកំណត់ឲ្យមានកញ្ចប់ ថវិកា២.៧ពាន់លានដុល្លារ ដើម្បីជួយដល់ការកសាងឡើងវិញ នៅអ៊ុយក្រែន ហើយ ក៏បានប្រកាសអំពីមូលនិធិសមធម៌ថ្មីមួយ ដើម្បីជំរុញការវិនិយោគឯកជន ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner