លោក Rubio ប្រាប់លោក Lavrov ថា អាមេរិកខកចិត្តចំពោះរុស្ស៊ី

បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា លោកបានសម្តែង ការខកចិត្ត ចំពោះសមភាគីរុស្ស៊ី លោក Lavrov ជុំវិញការខ្វះខាត វឌ្ឍនភាព លើការដោះស្រាយបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន។

រដ្ឋមន្ត្រីទាំងពីរបានជួបគ្នា នៅមុនកិច្ចប្រជុំអាស៊ីបូព៌ា ដែលជាផ្នែកមួយនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី នៅថ្ងៃសុក្រនេះ។

លោក Rubio ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំ ជាមួយលោក Sergei Lavrov ថា «ខ្ញុំបានបន្ទរនូវ អ្វីដែលប្រធានាធិបតី ដូណាល់ ត្រាំ ខកចិត្ត ចំពោះកង្វះការរីកចម្រើន»។ រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា លោក Lavrov បានចែករំលែកគំនិតថ្មី ស្តីពីការដោះស្រាយជម្លោះ ដែលលោកបានសន្យាថា នឹងបង្ហាញជូនប្រធានាធិបតីអាមេរិក លោក Donald Trump ប៉ុន្តែ បានបដិសេធ ពីការរំពឹងទុក។

ពួកលោកទាំងពីរ បានជួបគ្នា នៅប៉ុន្មានម៉ោង បន្ទាប់ពីទីក្រុងមូស្គូ បានវាយលុកទីក្រុង Kyiv ហើយ អង្គការសហប្រជាជាតិ បាននិយាយថា ចំនួនជនរងគ្រោះពីការវាយប្រហាររបស់រុស្ស៊ី លើកនេះ គឺស្ថិតនៅក្នុងកម្រិតខ្ពស់បំផុត ក្នុងរយៈពេល៣ឆ្នាំ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner