មន្រ្តីមន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋាន រួមគ្នាអន្តរាគមន៍សង្គ្រោះស្រូវជាង​ប្រាំពីរពាន់ហិកតានៅស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ៖ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅផ្នែកខាងលើ បានធ្វើឱ្យ​ស្រូវជាង៧.០០0ហិកតា នៅឃុំ​ប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានពន្លិចដោយជំនន់ទឹកភ្លៀង។ភ្លាមៗនេះដែរ មន្ត្រីនៃ​មន្ទីរធនធានទឹក​និងឧតុនិយម ,អាជ្ញាធរមូលដ្ឋានបានអន្តរាគមន៍ជួយសង្គ្រោះស្រូវបញ្ជៀស​ពីការខូចខាត។

លោក មាស ហឹក មេឃុំប្រាសាទ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមាន​ជ័យបានឱ្យដឹងថា កាលពី​ថ្ងៃទី១០ ខែកក្កដា ជំនន់ទឹកភ្លៀងដែលហូរចេញពី​ស្ទឹងស្រែង បណ្ដាលឱ្យលិចដំណាំស្រូវចំនួន ៧.០៦៧0 ហិកតា ក្នុងនោះ មានស្រូវ​ឡើងទឹកនិងផលស្រូវស្រាលដើមរដូវ។

ក្នុងតួនាទីជាមន្រ្តីនៃមន្ទីរជំនាញ លោក ឡាយ សុទ្ធី អនុប្រធានក្ដាប់រួមនៃមន្ទីរ​ធនធានទឹកនិងឧតុនិយមបាន អធិប្បាយ​ថា ទឹកបានជន់ជោរហៀរមកពី​ស្ទឹងចាក់ទៅតាមដៃអូរ បណ្ដាលឱ្យលិចដំណាំស្រូវនៅឃុំប្រាសាទ។ ក្រុមការងារមន្ទីរ និងអាជ្ញាធរ ដោយទទួលបានបទបញ្ជាពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានឱ្យ អន្តរាគមន៍​សង្រ្គោះស្រូវរបស់កសិករឱ្យបានទាន់ពេល។លោកបន្តថា ការសង្រ្គោះ​ស្រូវបានធ្វើឡើងដោយ​បើកមុខទឹកនៅ​ចំណុចបឹងដង្កៀបក្តាម ដើម្បីរំដោះជំនន់​ទឹកភ្លៀង។អន្តរាគមន៍ទាន់ពេល បានធ្វើឱ្យស្រូវ និងផលស្រូវ​ស្រាលធូរ
ស្រាលពីក្តីបារម្ភ៕


ដោយ៖គៀន ច័ន្ទហ៊ីន

ads banner