ឯ.ឧ ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានគណបក្សខេត្ត ជាប្រធានយុវជនគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកសំពៅលូន អញ្ជើញជាអធិបតីបើកយុទ្ធនាការឃោសបោះឆ្នោតនៃក្រុមប្រឹក្សារាជធានីខេត្ត ក្រុង-ស្រុក សម្រាប់អាណត្តិទី៣ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង
គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស របស់ប្រជាជន កើតឡើង និងស្ថិតស្ថេររីកចម្រើន ក៏ដោ យសារប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍ដ៏ឧត្តុងឧត្តមរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុ ជា គឺ៖ដើម្បីបន្តថែរក្សាសន្តិភាពនិងការអភិវឌ្ឍន៍។
នេះ គឺជាសារនយោបាយ ដ៏មានសារៈសំខាន់ ដែល ឯ.ឧ ងួន រតនៈ អនុប្រធានបក្សខេត្ត ជាប្រ ធានយុវជនបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកសំពៅលូន ខេត្តបាត់ដំបង បានថ្លែងក្នុងឱកាសថ្ងៃបើកយុទ្អនាការឃោសនាបោះឆ្នោតជ្រើ សរើសក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាស្រុក ក្រុង សម្រាប់អាណត្តិទី៣ របស់ខ្លួននៅទូទាំងខេត្ត និងដោយឡែក ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ឧសភានេះ។ ដោយមានវត្តមានឯ.ឧ អ៊ុយ សុធាវី ជាអនុប្រធាននៃក្រុមការងារចុះជួយស្រុក រួមនិងថ្នាក់ដឹកនាំចុះជួយស្រុក ឃុំ និងថ្នាក់ដឹកនាំនៃគណបក្សមូលដ្ឋានស្រុកឃុំដែលជាអង្គបោះឆ្នោតផ្ទាល់ ព្រមទាំងសមាជិក សមាជិកាគណបក្សប្រជាជនស្រុក ប្រមាណជិត ២០០នាក់ និងតាមរយៈសកម្មភាពដង្ហែរក្បួន ដើម្បីបើកយុទ្ធ នាការឃោសនារកសម្លេងឆ្នោតដណ្តើមនូវប្រៀបឈ្នះជូនគណបក្សប្រជាជនស្រុកសំពៅលូនផ្ទាល់ នៅក្នុងការបោះឆ្នោតអសកលដើម្បីជ្រើសក្រុមប្រឹ ក្សាខេត្ត ស្រុក ក្រុងសម្រាប់អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ខែឧសភាខាងមុខនេះចាប់ពីម៉ោង០៧ព្រឹក រហូតដល់ ម៉ោង០៣រសៀល នៅថ្ងៃដដែល។
ថ្លែងនៅមុនពេលចេញដំណើរហែរក្បួនឃោសនារកសម្លេងឆ្នោតក្នុងស្រុកខ្លួន ឯ.ឧ ងួន រតនៈ ប្រធានក្រុមការងារចុះជួយស្រុកសំពៅលូននៃខេត្តបាត់ដំបង បានគូសបញ្ជាក់នូវខ្លឹមសារសំខាន់ៗនៃគោលនយោបាយរបស់គណបក្សប្រជាជន និងចំណុចគន្លឹះការដាក់ចេញនិងកំពុងបន្តអនុវត្តកន្លង
មករបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើនូវផលប្រយោជន៍រួមសម្រាប់ប្រទេសជាតិនិងដើ ម្បីជាឧត្តមប្រយោជន៍ របស់ ប្រជាជនកម្ពុជាទាំងមូល ដោយបានរំលេចនូវចំណុចគោលគន្លឹះដ៏សំខាន់ៗ ក្នុងការធានានិងសម្រេចឲ្យបាននូវសមិទ្ធ ផលលើគ្រប់វិស័យ ប្រកបដោយចិរភាពជូនប្រទេ ស និងប្រជាជននៅគ្រប់មូលដ្ឋាននៅក្នុងអាណត្តិ
ទី៣ នៃ ក្រុមប្រឹក្សារាជធានី ខេត្ត និង ក្រុមប្រឹក្សាស្រុក ក្រុង ខណ្ឌ នៅពេលខាងមុខនេះ ដោយប្រ កាន់ខ្ជាប់ នូវ គោលនយោបាយរបស់គណបក្សទាំង១១ចំណុច និងគោលការណ៍គ្រឹះសំខាន់ៗទាំង ០៥ចំណុច នាថ្ងៃបើកយុទ្ធនាការ ដើម្បីឈានទៅ សម្រេចនិងដណ្តើមជោគជ័យឲ្យបាន ក្នុងថ្ងៃបោះ ឆ្នោតឆាប់ខាងមុខនេះដោយប្រកាន់ខ្ជាប់នូវប្រការ ណែនាំសំខាន់ៗ របស់ គណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខេត្តបាត់ដំបង ដែលបានកំណត់និងណែនាំកន្លងមក ក្នុងការដណ្តើមនូវប្រៀបឈ្នះក្នុងការបោះឆ្នោតអសកល ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សាស្រុក ក្រុង ខណ្ឌ នៅថ្ងៃទី២៦ឧសភា ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា៖ស្រុកសំពៅលូន មានអង្គបោះ ឆ្នោតសរុបចំនួន៣០រូប ក្នុងនោះមកពីគណបក្ស ប្រជាជនកម្ពុជា ចំនួន២៨រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន០២រូប និងមាន អសនៈសរុប 17អសនៈ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )