រដ្ឋសភា រៀបចំពិធីវាយគង ទូងស្គរ អបអរសាទរ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ នៅវេលាម៉ោង ៧:០០នាទី ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីវាយគង ទូងស្គរ អបអរសាទរ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ ពិធីនេះរៀបចំឡើងនៅក្នុងបរិវេណវិមានរដ្ឋសភា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាយ៉ាងច្រើនកុះករ។

បូជនីយដ្ឋានចងចាំនៃកម្ពុជារួមមាន សារមន្ទីរទួលស្លែង (ស២១) វាលពិឃាតជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចជាឯកច្ឆន្ទចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំ ដែលនេះជាព្រឹត្តិកាណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ថ្មីមួយទៀតរបស់ប្រជាជាតិខ្មែរទាំងអស់គ្នា ដែលបូជនីយដ្ឋានចងចាំនៃកម្ពុជា ត្រូវបានចុះបញ្ចីបេតិកភណ្ឌពិភពលោក។

ពិធីវាយគង ទូងស្គរនេះ រៀបចំឡើងដើម្បីជាការបំផុសបន្ថែមទៀតនូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹក អំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ»៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner