ឃើញបុរសម្នាក់មានសតិមិនប្រក្រតី និងរបួសដេកដួលតាមផ្លូវ សមត្ថកិច្ចហៅឡានសង្គ្រោះគ្លីនិកឯកជនពីរបីមកដឹក បែរជាមិនព្រមដឹកយកទៅសង្គ្រោះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់ មានសភាពមិនប្រក្រតី ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកដួល មានស្នាមឈាមហូរកក្លាក់ កាលពីម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ តាមចិញ្ចើមផ្លូវ២០០៤ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ទោះជាពលរដ្ឋ សមត្ថកិច្ច ហៅរករថយន្តសង្គ្រោះ មកជួយដឹកយកទៅសង្គ្រោះអាយុជីវិតក៏ដោយ ឡានពេទ្យឯកជន ២-៣ មកដល់គ្រាន់តែក្រឡេកឃើញ មិនខ្ចីរវល់ជួយដឹកឡើយ អស់រយៈពេលជាច្រើនម៉ោង ដល់ម៉ោង៨ព្រឹក ត្រូវបានអ្នកស្គាល់ មិនភក្តិរួមការងារឃើញ ដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យ។ ជនរងគ្រោះមានឈ្មោះ ឆេង វុទ្ធា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងឈើ ស្នាក់នៅមិនពិតប្រាកដ ធ្វើការងារកន្លែងណា ស្នាក់នៅកន្លែងហ្នឹង មានស្រុកកំណើតភូមិ ត្រពាំងវែង ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ពលរដ្ឋ ប្រទះឃើញជនរងគ្រោះដេកដួល មិនដឹងថាមានរឿងហេតុ បញ្ហាអ្វីឡើយ នៅត្រង់ចំណុចខាងលើ មានស្នាមឈាមហូរកក្លាក់ តាំងពីវេលាម៉ោង៦ព្រលឹមថ្ងៃទី១៦ ខែឧសភា មកម្ល៉េះ បង្កឲ្យភ្ញាក់ផ្អើល រហូតដល់ម៉ោង៨ព្រឹក កាន់តែភ្ញាក់ផ្អើល សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង នៅកន្លែង តែមិនទាន់ដឹងរឿង សំខាន់សមត្ថកិច្ច ប្រជាពលរដ្ឋ ជួយសង្គ្រោះអាយុជីវិតមនុស្ស (ជនរងគ្រោះ) ជាមុនសិន ក៏ប៉ុន្តែ ទាំងពលរដ្ឋ ទាំងសមត្ថកិច្ច ហៅរថយន្តរថយន្តសង្គ្រោះ ឃើញឡានពេទ្យ គ្លីនិកឯកជន ២-៣ គ្រឿងមកដល់ តែមិនខ្ចីរវល់ជួយឡើយ អស់រយៈពេលច្រើនម៉ោង រហូតដល់ មិត្តភក្តិ អ្នកស្គាល់ មកឃើញ ដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យព្រះកុសុមៈ ដោយអះអាងថា ជនរងគ្រោះធ្លាប់មានជំងឺសរសៃប្រសាទ គាត់មានជំងឺរើធ្វើទុក្ខ។

តាមការអះអាងពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះមានជំងឺសរសៃប្រសាទ បើកថ្នាំនៅមន្ទីរពេទ្យរុស្សី មកប្រើប្រាស់  ចំពោះស្នាម អារ-ក របួសមុត នោះ សន្និដ្ឋាន ជនរងគ្រោះ យកវត្ថុមុតអ្វីមួយមក អារ-ក ខ្លួនឯង ព្រោះថា ជនរងគ្រោះ គ្មានទ្រព្យសម្បត្តិអ្វីនៅជាប់តាមខ្លួនឡើយ ក្រខ្សត់ រកមួយថ្ងៃ សម្រាប់រស់មួយថ្ងៃមិនចង់គ្រប់ផង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner