ប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកអនឡាញក្នុងរាជធានីភ្នំពេញ ២កន្លែងសមត្ថកិច្ចឃាត់ខ្លួនសង្ស័យជាង ១៥០នាក់

(ភ្នំពេញ)៖ ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកអនឡាញក្នុងរាជធានីភ្នំពេញ២កន្លែងសមត្ថកិច្ចឃាត់ខ្លួនសង្ស័យសរុបជាង១៥០នាក់។

បើយោងតាមការចេញផ្សាយក្នុងបណ្តាញសង្គមតេឡេក្រាមរបស់ក្រុមអ្នកសារព័ត៌មានរបស់ក្រសួងព័តមានបានឱ្យដឹងនៅថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ ២០២៥បានឱ្យដឹងថាកម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scams)មួយកន្លែង ដែលមានទីតាំងនៅក្នុងអគារលេខ១៥ ផ្លូវ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្រ្កាបនេះ ក្រុមសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម សរុបចំនួន ១៤៩នាក់ ដោយក្នុងនោះមានស្រី២៣នាក់, និងជនជាតិខ្មែរសរុបចំនួន៨៥ នាក់ ក្នុងនោះស្ត្រីចំនួន ១៧ នាក់ ដែលមានមុខរបរជាជាងភ្លើង, កម្មករសំណង់, សន្តិសុខ មកពីក្រុមហ៊ុនសេវាកម្មសន្តិសុខឈ្មោះ ហាន ហុង, និងជាចុងភៅនិងកូនកាំបិត ផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងអនុវត្ត នីតិវិធីអន្តោប្រវេសន៍ចំពោះជនជាតិវៀតណាមដែលពាក់ព័ន្ធ និងបានប្រគល់ជនជាតិខ្មែរចំនួន ៦៧នាក់ ស្រី ១២នាក់ ព្រមទាំងមធ្យោបាយសម្ភារៈ ជូនស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីបន្តអនុវត្តនីតិវិធី ខណៈអនុវត្តវិធានការអប់រំណែនាំដល់អ្នកពាក់ព័ន្ធផ្សេងទៀត និង បានប្រគល់ជូនទីតាំងអគារជូនម្ចាស់អគារគ្រប់គ្រងបន្តវិញ។

ដោយឡែកក្នុងប្រតិបត្តិការផ្សេងមួយទៀតកម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ (Online Scams) ដែលមានទីតាំងនៅក្នុងអគារខុនដូរ លេខ៣៨២ ផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ក្នុងប្រតិបត្តិការចុះបង្រ្កាបនៅទីតាំងអគារខុនដូរ៨ជាន់ នេះ កងកម្លាំងចម្រុះបានត្រួតពិនិត្យរកឃើញជនសង្ស័យ ហើយបានឃាត់ខ្លួនមនុស្សមានសញ្ជាតិចិនសរុបចំនួន០៣នាក់ និងសម្ភារៈដែលជាវត្ថុតាងមួយចំនួន រួមមានកុំព្យូទ័រ ចំនួន ៤៧គ្រឿង, Laptop ចំនួន ១៩គ្រឿង, iPad ចំនួន ១ គ្រឿង, ទូរស័ព្ទ ចំនួន ២៨គ្រឿង, ទូរដែក ចំនួន ៦គ្រឿង។ ក្នុងនោះដែរ ក្រុមការងារក៏បានប្រមូលបានលិខិតឆ្លងដែន ចំនួន៨ ក្បាល និងចុងភៅ ចំនួន ៣នាក់ ស្រី១នាក់, អ្នកអនាម័យ ចំនួនម្នាក់ផងដែរ។

បច្ចុប្បន្ន អ្នកដែលត្រូវបានឃាត់ខ្លួន និងសម្ភារៈ ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី ដោយឡែកទីតាំងអគារខាងលើត្រូវបានបិទឃ្លុំជាបណ្តោះអាសន្ន៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner