គណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់បង្កប់បទល្មើស ឆបោកតាមអនឡាញ នៅផ្ទះសំណាក់មួយកន្លែង ក្នុងស្រុកគងពិសី
អត្ថបទដោយ៖
ម៉ុន សំអាត
កំពង់ស្ពឺ៖កាលពីរាត្រីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បានចុះបង្រ្កាបទីតាំងសង្ស័យថាមានការលួចលាក់បង្កប់បទល្មើសឆបោកតាមអនឡាញ( Online Scams) នៅផ្ទះសំណាក់មួយកន្លែងដែលមានអគារចំនួន៩ ក្នុងភូមិសាស្ត្រឃុំរកាកោះ ស្រុកគងពិសី ។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរកឃើញជនជាតិបរទេសដែលភាគច្រើនជាជនជាតិចិន ចំនួន ៦៣នាក់(ស្ត្រី ចំនួន ៤នាក់)និងសម្ភារៈជាវត្ថុតាងរួមមានកុំព្យូទ័រ, ទូរសព្ទ និងឧបករណ៍សម្រាប់បម្រើឱ្យការធ្វើសកម្មភាពមួយចំនួនទៀតផងដែរ។
ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី៕
ដោយ៖ ម៉ុន សំអាត