រដ្ឋបាលខេត្តកំពង់ចាម បន្តទទួលពលករ មកពីប្រទេសថៃ ចំនួន ៧ នាក់ទៀត

(កំពង់ចាម) រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ បានបន្តសម្របសម្រួលដឹកពលករមកកាន់ស្រុកកំណេីតដោយសុវត្ថិភាព សរុបចំនួន ០៧នាក់ ស្រី ០៣នាក់ ។

មន្ត្រីរដ្ឋបាលខេត្ត បានឲ្យដឹងថា ពលករ ពលការិនី ចំនួន ៧នាក់នោះ មានស្រុកកំណើតនៅ -ស្រុកព្រៃឈរ ០២នាក់-ស្រុកចំការលើ ០១នាក់-ស្រុកស្ទឹងត្រង់ ០១នាក់-ស្រុកស្រីសន្ធរ ០១នាក់ និង-ពលករខេត្តត្បូងឃ្មុំចំនួន ០២នាក់ ៕

លី ពៅ

ads banner