រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រួមគ្នាដាំកូនឈើក្នុងបរិវេណរោងចក្រផលិតទឹកស្អាតបាក់ខែង ដើម្បីអបអរសាទរ«រុក្ខទិវា»៩ កក្កដា

(ភ្នំពេញ)៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងថ្នាក់ដឹកនាំ និងបុគ្គលិករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំពិធីដាំកូនឈើក្នុងបរិវេណរោងចក្រផលិតទឹកស្អាតបាក់ខែង ដើម្បីអបអរសាទរ«រុក្ខទិវា»៩ កក្កដា និងដើម្បីរួមចំណែកក្នុងការថែរក្សាបរិស្ថាន កាត់បន្ថយកម្តៅ និងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិផ្សេង។

ឯកឧត្តម ហែម វណ្ណឌី ថ្លែងថា នេះជាលើកទី២ហើយដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានរៀបចំពិធីដាំកូនឈើនេះ ក្នុងបរិវេណរោងចក្រផលិតទឹកស្អាតបាក់ខែង ដោយលើកទី២នេះ បានដាំដើមគ្រញូង១៥០ ដើម និងថ្កុលចំនួន២ ដើម។ នេះជាការដាំបន្ថែមទៅលើកូនឈើគ្រញូង បេង នាងនួន និងធ្នង់ចំនួន ៣៩៨ដើម ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានដាំក្នុងបរិវេណរោងចក្រនេះ កាលពីខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តម បានលើកឡើងបន្ថែមថា ផ្អែកតាមការស្រាវជ្រាវបានបង្ហាញថា ការដាំដើមឈើ គឺជាយុទ្ធសាស្រ្តមួយ ក្នុងការបន្ថយសីតុណ្ហភាពខ្យល់បានពី២ទៅ៨អង្សា។ ការដាំដើមឈើនៅជុំវិញអគារអាចកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់បាន ៣០%។ លើសពីនេះ ដើមឈើមួយដើម អាចស្រូបយក ការបូន ១៥គីឡូក្រាមក្នុងមួយឆ្នាំ ដែលរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner