មេបញ្ជាការរងអាវុធហត្ថច្បារអំពៅ នាំកូនឈើចំនួន៥៥ដើម ប្រគេនដល់ព្រះសង្ឃនៅវត្តព្រៃធ្នង់ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ដើម្បីចូលរួមអបអរសាទរបុណ្យ «រុក្ខទិវា» ០៩ កក្កដា ឆ្នាំ២០២០

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖ ដើម្បីចូលរួមអបអរសាទរបុណ្យ រុក្ខទិវា៩ខែ កក្កដាឆ្នាំ ២០២០លោកលោកវរសេនីយ៍ត្រី សៅ ចាន់ណា មេបញ្ជាការរងអាវុធហត្ថខណ្ឌច្បារអំពៅ បាននាំយកកូនឈើ៣ប្រភេទមានដូចជាកូនធ្នង់ បេង និងគ្រញូងចំនួន៥៥ដើមដាំក្នុងវត្តព្រៃធ្នុងស្ថិតនៅភូមិព្រៃធ្នង់ ឃុំរមាំងថ្កោល ស្រុកស្វាយទាបខេត្តស្វាយរៀងព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។ ពិធីនេះក៏មានការនិមន្តចូលរួមដាំពីព្រះគ្រូចៅអធិការវត្តលោកតាអាចារ្យគណៈកម្មការវត្តព្រះសង្ឃជាច្រើនអង្គផងដែរ។

សូមបញ្ជាក់ថា ថ្ងៃទី០៩ ខែកក្កដា ជាថ្ងៃដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធពិធី «រុក្ខទិវា» ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យឆ្លៀត ព្រះវរោកាសដ៏មានតម្លៃយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី «រុក្ខទិវា» នេះ។ ប៉ុន្តែក្នុងឆ្នាំនេះ ដោយសារហានិភ័យនៃការរាលដាលនៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចឱ្យផ្អាកការរៀបចំព្រះរាជពិធីដ៏ឧត្តុង្គឧត្តម និងមានអត្ថន័យនេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner