លែងត្រីគល់រាំងមួយក្បាលទម្ងន់ ២០គីឡូក្រាមចូលក្នុងទន្លេនៅខេត្តក្រចេះ

(ភ្នំពេញ)៖ ត្រីគល់រាំងមួយក្បាលមានទម្ងន់ជាង ២០គីឡូក្រាម ត្រូវបានអ្នកនេសាទយកមកប្រគល់ជូនដល់ឆ្មាំនិងមន្ត្រីជលផលនៅខេត្តក្រចេះ និងត្រូវបានលែងចូលទៅក្នុងទន្លេវិញរួចរាល់ហើយ ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំឱ្យរដ្ឋបាលជលផលរៀបចំបណ្ណសរសើរជូនដល់អ្នកនេសាទដែលជាម្ចាស់ត្រី និងថ្លែងអំណរគុណគាត់សម្រាប់ទឹកចិត្តចូលរួមអភិរក្សមច្ឆជាតិដ៏គួរឱ្យស្ងើចសរសើរមួយនេះ ។

គួរបញ្ជាក់ថា ត្រីគល់រាំង ជាមច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ ឈ្មោះជាភាសាជាតិ «ត្រីកាហោ ឬត្រីក្បាលឡាន»។ វាមានឈ្មោះវិទ្យាសាស្ត្រ «Catlocarpio siamnsis» និងឈ្មោះជាភាសាអង់គ្លេស «Giant Mekong Barb»៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner