ប្រធានាធិបតីវេណេហ្ស៊ុយអេឡាទទួលក្មេង៧នាក់ ទើបបញ្ជូនមកពីអាមេរិក

បរទេស ៖ ប្រធានាធិបតី នៃប្រទេស វេណេហ្ស៊ុយអេឡា លោក ម៉ាឌូរ៉ូ កាលពីថ្ងៃសុក្រ បានស្វាគមន៍ក្មេងៗ ចំនួន៧នាក់ ដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍ មកពីសហរដ្ឋអាមេរិក។

មុនពេលត្រូវបានស្វាគមន៍ ពីសំណាក់លោក ប្រធានាធិបតី Nicolas Maduro ពួកគេធ្លាប់ត្រូវបានទុកចោល នៅសហរដ្ឋអាមេរិក បន្ទាប់ពីឪពុកម្តាយរបស់ពួកគេ ត្រូវបាននិរទេស ដោយរដ្ឋបាល របស់លោក ដូណាល់ ត្រាំ។ កាលពីខែមុន ប្រធានសភា Jorge Rodriguez បាននិយាយថា កុមារត្រូវបាន «បំបែកចេញពីម្តាយរបស់ពួកគេ គ្រួសាររបស់ពួកគេ ជីដូនជីតារបស់ពួកគេ” និង “នាំយក ទៅស្ថាប័ន ដែលពួកគេមិនមែនជាកម្មសិទ្ធិ»។

តួលេខផ្លូវការ បង្ហាញថា ចាប់តាំងពីខែកុម្ភៈមក មនុស្សជាង ៨,២០០នាក់ រួមទាំង កុមារជាច្រើននាក់ ត្រូវបានគេធ្វើមាតុភូមិនិវត្តន៍ ទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា ដោយចាកចេញពីសហរដ្ឋអាមេរិក និង ម៉ិកស៊ិក។

គួរបញ្ជាក់ដែរថា ក្នុងពេលថ្មីៗនេះ យន្តហោះក៏បានទៅដឹក ពលរដ្ឋអាមេរិក ១០នាក់ ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ មកដល់ប្រទេស El Salvador ចេញពីប្រទេសវេណេហ្ស៊ុយអេឡា ដែលជាផ្នែកនៃការផ្លាស់ប្តូរអ្នកទោស រវាងទីក្រុង ការ៉ាកាស់ និង ទីក្រុង វ៉ាស៊ីនតោន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner