សម្តេចតេជោ ហ៊ុន សែន បំផុសគំនិតឲ្យប្រជាពលរដ្ឋ ខិតខំដាំដុះបន្លែ និងដំណាំផ្សេងទៀត ដើម្បីប្រយោជន៍សម្រាប់គ្រួសារ ដោយអនុវត្តតាមពាក្យចាស់ «រពឹសដៃផ្ទៃឆ្អែត»

ភ្នំពេញ៖ ជាមួយនឹងការបង្ហោះនូវរូបភាពហើយនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកយកពាក្យចាស់មួយឃ្លាដែលបានពោល «រពឹសដៃផ្ទៃឆ្អែត» ដែលចង់បំផុសឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទៃដីអាចដាំដុះបន្លែ ឬដំណាំផ្សេងទៀត គួរកុំទុកឲ្យដីនៅទំនេរ ដើម្បីទទួលបានផលសម្រាប់ទ្រទ្រង់គ្រួសារ។

 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook របស់សម្តេចនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ បានបង្ហោះនូវរូបភាពជាច្រើនសន្លឹក នៃសកម្មភាពប្រមូលផលដំណាំ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដាំក្នុងបរិវេណភូមិគ្រឹះរបស់សម្តេច។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ពាក្យចាស់ពោលថារពឹសដៃផ្ទៃឆ្អែត” ដែលចង់សំដៅឲ្យខំធ្វើការខំដាំដុះ។ មានដីគួរឆ្លៀតដាំមុខដំណាំ ដើម្បីទទួលផលសម្រាប់ក្រុមគ្រួសារយើង។ ដីតូចដាំជី បន្លែ ស្លឹកគ្រៃ។ល។ ដីធំគួរជ្រើសមុខដំណាំដែលយើងត្រូវការជាប្រចាំយកមកដាំ ដើម្បីកុំឲ្យពិបាកដើររកទិញគេ នូវផលដំណាំដែលយើងអាចដាំបាន។ ថ្ងៃនេះខ្ញុំ និងភរិយាបង្ហាញនូវការប្រមូលផលដើមរដូវ នូវមុខដំណាំចំនួនបីមុខ ក្នុងចំណោមដំណាំរាប់សិបមុខ ដែលភរិយាខ្ញុំដាំជុំវិញផ្ទះខ្ញុំ»

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner