ស៊ីរីបន្តប៉ះទង្គិចគ្នា ទោះបីមានបទឈប់បាញ់

បរទេស ៖ ការប៉ះទង្គិចគ្នា នៅតែបន្តកើតមាន នៅក្នុងប្រទេសស៊ីរី បើទោះជាមានការប្រកាសបទឈប់បាញ់ ក្រោមការសម្របសម្រួលពីអាមេរិក ក៏ដោយ។

ក្រុមយុទ្ធជន កុលសម្ព័ន្ធ ស៊ីរី កាលពីថ្ងៃសុក្រ បានបាញ់សំដៅ ទៅកាន់ទីតាំងក្រុមបក្សពួក Druze ខណៈដែលការប៉ះទង្គិច នៅតែបន្តកើតមាន ក្នុងតំបន់ Sweida ។ ការិយាល័យរបស់ប្រធានាធិបតីស៊ីរី Ahmed al-Sharaa បានប្រកាស “បទឈប់បាញ់ ជាបន្ទាន់” នៅ Sweida ខណៈដែលកងកម្លាំងក្រសួងមហាផ្ទៃ ត្រូវបានដាក់ពង្រាយ នៅក្នុងតំបន់ ក្រោមកិច្ចព្រមព្រៀង ដែលឈ្មួញកណ្តាលអាមេរិក ធ្វើជាមួយអ៊ីស្រាអែល។

អ្នកឃ្លាំមើលសង្គ្រាម បាននិយាយថា ចំនួនអ្នកស្លាប់ ដោយសារអំពើហិង្សា នៅក្នុងតំបន់ Sweida ដែលជាតំបន់បេះដូង នៃជនជាតិភាគតិច Druze បានកើនឡើងដល់ ៩៤០នាក់ ចាប់តាំងពីចុងសប្តាហ៍មុន។

ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បាននិយាយថា អ្នកស្លាប់ រួមមាន យុទ្ធជន Druze ៣២៦ នាក់ និងជនស៊ីវិល Druze ចំនួន២៦២នាក់។ របាយការណ៍ ក៏រួមបញ្ចូលផងដែរ នូវមន្ត្រី សន្តិសុខរដ្ឋាភិបាលចំនួន ៣១២ នាក់ និង ពួក Sunni Bedouin ចំនួន២១ នាក់ ក្នុងនោះ ៣នាក់ ជាជនស៊ីវិល ដែលត្រូវបាន “ប្រហារជីវិត ដោយអ្នកប្រយុទ្ធ Druze” ។ ក្រុមឃ្លាំមើល បាននិយាយថា ទាហានរដ្ឋាភិបាល ១៥ នាក់ ផ្សេងទៀត ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner