វេទិកាសន្ទនាអរិយធម៌អាស៊ីលើកទី១ចូលរួម៤៩ប្រទេសចាប់ផ្តើមនៅប៉េកាំង

អត្ថបទដោយ៖
Kien Sereyvuth

វេទិកានៃកិច្ចសន្ទនាអរិយធម៌អាស៊ីលើកទី១ បានចាប់ផ្តើមបើកក្នុងក្រុងប៉េកាំងនៅថ្ងៃពុធនេះហើយ ដែលជាវេទិ កា ជម្រុញការចរចាក្នុងចំណោមប្រទេសអាស៊ីដែលមានអារ្យធម៌ផ្សេងគ្នា និងដើម្បីជម្រុញការយោគយល់គ្នា ក្នុង តំបន់ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ។ ព្រះមហាក្សត្រខ្មែរ និងបណ្តាមេដឹកនាំប្រទេសក្នុងអាស៊ីបាន យាងចូលរួមក្នុងវេទិកានោះដែលអញ្ជើញចូលរួមពីប្រទេសចំនួន៤៩លើសកលលោកនិងមន្ត្រីរដ្ឋាភិបាលជាង២ ពាន់នាក់ពីបណ្តាប្រទេសនៃវប្បធម៌ចម្រុះ ផ្សេងពីគ្នា។ ប្រធានាធិបតីចិន លោកស៊ីជីនពីង បានថ្លែងក្នុងវេទិកា នោះ ដោយបញ្ជាក់ពីសារៈសំខាន់នៃការលើកដម្កើងការផ្លាស់ប្តូរគ្នាទៅវិញទៅមក, ការយោគយល់គ្នាក្នុង ចំណោមប្រទេសដែលមានអរីយធម៌ផ្សេងគ្នា។ លោកប្រធានាធិបតីស៊ីជីនពីងបានថ្លែងក្នុងឳកាសនោះថា មាន ករណីវប្បធម៌ផ្សេងគ្នា ប៉ុន្តែមិនមានវប្បធម៌ណាដែលខ្ពស់ជាងគេឬទាបជាងគេនោះទេ។ លោកបានថ្លែងថាអ្នក ណាដែលគិតថាពូជសាសន៍ឬវប្បធម៌របស់ខ្លួនឯងប្រសើរជាងគេ ហើយព្យាយាមចង់ផ្លាស់ប្តូរវប្បធម៌របស់គេ នោះ គឺជាអំពើខុសនឹងផ្នត់គំនិតរបស់មនុស្សទូទៅនោះហើយៗ គំនិតនោះ នឹងទទួលបាននូវបរាជ័យ។ វេទិកា អរិយធម៌អាស៊ីលើកទី១ ថ្ងៃទី១៥ឧសភា រួមមានសកម្មភាពដង្ហែរក្បូនវប្បធម៌អាស៊ានដ៏ធំ , ព្រឹត្តិការណ៍ សប្តាហ៍ អារ្យធម៌អាស៊ី និងក៏មានរៀបចំពិធី Festival ម្ហូបអាស៊ីដ៏ធំមួយផងទៀត។ ក្បូនដង្ហែរ Carnival វប្បធម៌អាស៊ាន បានចូលរួមពីមនុស្សប្រមាណ៣ម៉ឺននាក់។
ព្រះករុណាព្រះមហាក្សត្រខ្មែរ ព្រះអង្គនឹងយាងនិវត្តន៍មកប្រទេសកម្ពុជាវិញនៅរសៀលថ្ងៃទី១៦ ខែឧសភា។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner