ប្រធានាធិបតីចិន ស៊ី ជីនពីង ធ្វើខួបចម្រើនព្រះជន្មថ្វាយព្រះមហាក្សត្រខ្មែរ
អត្ថបទដោយ៖
Kien Sereyvuth
ប្រធានាធិបតីចិនលោកស៊ីជីនពីង បានរៀបចំពិធីថ្វាយចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរក្នុងឳកាសដែលព្រះអង្គ បានយាងចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១នៅក្នុងក្រុងប៉េកាំង។ ព្រះរាជពិធីថ្វាយចម្រើនព្រះជន្មព្រះមហា ក្សត្របានប្រព្រឹត្តទៅនៅថ្ងៃទី១៤ឧសភា នៅក្នុងវិមានសភាប្រជាជនចិន។ នៅថ្ងៃទី១៤ឧសភាដដែលនោះទៀត ព្រះមហាក្សត្រខ្មែរបានយាងធ្វើសវនាការជាមួយនឹងប្រធានាធិបតីចិនថែមទៀត។ នៅក្នុងឳកាសនោះប្រធានា ធិបតីចិនលោកស៊ីជីនពីង បានអំពាវនាវការកសាងសហគមន៍ចិននិងកម្ពុជានៃអនាគតចែករំលែក។