អ៊ីរ៉ង់ និងរុស្ស៊ីចាប់ដៃគ្នាធ្វើសមយុទ្ធកងទ័ពជើងទឹក
អត្ថបទដោយ៖
ឈឹម ទីណា
តេហេរ៉ង់ ៖ កងទ័ពជើងទឹកមកពីប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី នៅថ្ងៃទី២១ ខែកក្កដា នឹងចាប់ផ្តើមសមយុទ្ធដែនសមុទ្ររួមគ្នារយៈពេលបីថ្ងៃនៅសមុទ្រកាសព្យែន ចំពេលមានភាពតានតឹងជាមួយអ៊ីស្រាអែល និងអាមេរិក។
ផ្អែកតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអ៊ីរ៉ង់ សមយុទ្ធនេះមានឈ្មោះថា “CASAREX2025” ដោយកងនាវាភាគខាងជើងរបស់អ៊ីរ៉ង់ធ្វើជាម្ចាស់ផ្ទះ។
ល្បែងសង្គ្រាមនេះ មានគោលបំណងបង្កើនសុវត្ថិភាព និងសន្តិសុខដែនសមុទ្រកាសព្យែន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃបណ្តាប្រទេសជាប់សមុទ្រក្នុងតំបន់។
ក្រៅពីកងទ័ពជើងទឹកធម្មតា, កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) និងកម្លាំងនគរបាលអ៊ីរ៉ង់ ក៏នឹងចូលរួមក្នុងសមយុទ្ធនេះដែរ ខណៈបណ្តាប្រទេសមួយចំនួនទៀតដែលជាប់សមុទ្រកាសព្យែន ក៏នឹងចូលរួមជាអ្នកសង្កេតការណ៍ផងដែរ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។