សិក្ខាសាលាស្តីពីគរុកោសល្យគ្រូបង្វឹកតេក្វាន់ដូបានបញ្ចប់ដោយលទ្ធផលល្អ

(ភ្នំពេញ)៖ សិក្ខាសាលាស្តីពីគរុកោសល្យគ្រូបង្វឹកកីឡាតេក្វាន់ដូ រយៈពេលពីរថ្ងៃ ដែលរៀបចំដោយ សមាគនតេក្វាន់ដូរាជធានីភ្នំពេញ បានបិទបញ្ចប់ដោយផ្លែផ្កា ក្រោយពីគណៈគ្រប់គ្រងវគ្គបានពិនិត្យ និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់ចំពោះការប្រឹងប្រែងក្រេបជញ្ជក់យកចំណេះដឹងពីគ្រូឧទ្ទេសប្រកបដោយឆន្ទៈមោះមុត ។

នេះជាការបញ្ជាក់របស់ លោក សំ សុខយី អគ្គលេខាធិការ សមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញ នៅក្នុងឱកាសបិទសិក្ខាសាលា ស្តីពីគរុកោសល្យគ្រូបង្វឹកកីឡាតេក្វាន់ដូ នៅល្ងាចថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណវិទ្យាល័យបឹងត្របែក រាជធានីភ្នំពេញ។

ក្នុងនាមគណៈគ្រប់គ្រងវគ្គ លោក សំ សុខយី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រូឧទ្ទេស ក៏ដូចជាសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងចែករំលែកចំណេះដឹង និងប្រឹងប្រែងរៀនសូត្រស្រូបយកចំណេះជំនាញកីឡាតេក្វាន់ដូ ប្រកបដោយស្មារតីឆន្ទៈមោះមុត ដែលធ្វើឱ្យវគ្គនេះទទួលបានលទ្ធផលជាផ្លែផ្កា។

អគ្គលេខាធិការរូបនេះ គូសបញ្ជាក់ថា សិក្ខាសាលានេះផ្តោតសំខាន់លើចំណុចជាច្រើនដូចជា ការចែករំលែកលើប្រវត្តិនៃប្រភេកីឡាតេក្វាន់ដូ កិច្ចការតែងការក្នុងការហ្វឹកហាត់ បច្ចេកទេសក្នុងការកម្តៅសាច់ដុំ ដើម្បីធ្វើយ៉ាងណាឱ្យសិស្សគុនទាំងអស់ហាត់ហើយមិនមានគ្រោះថ្នាក់ មូលដ្ឋានបច្ចេកទេសមានជំហរផ្នែកដៃ ជើង និងការអនុវត្តទម្រង់ផ្សេងៗឱ្យបានសមស្រប អនុវត្តលើមេគុន សីលធម៌ និងចិត្តសាស្ត្រ ច្បាប់លក្ខន្តិកៈក្នុងការប្រកួតជាដើម។ វគ្គនេះមានសិក្ខាកាមចូលរួមចំនួន ២៦នាក់ ជាមន្ត្រីបច្ចេកទេស គ្រូបង្វឹក និងសិស្សគុន ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមយ៉ាងសំខាន់ផុលផុស យកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងពីគ្រូឧទ្ទេសជាច្រើននាក់ ។

អ្នកឧកញ៉ា បណ្ឌិត យូ សាម៉េត ប្រធានសមាគមតេក្វាន់ដូនគរបាលជាតិកម្ពុជា សង្កត់ធ្ងន់ថា ឆ្លងកាត់វគ្គសិក្សានេះ សិក្ខាកាមទាំងអស់ទទួលបានចំណេះដឹង និងការចែករំលែកបទពិសោ ធពីគ្រូឧទ្ទេស ដើម្បីយកចំណេះដឹងទាំងនេះទៅអនុវត្តក្នុងការបង្ហាត់បង្រៀនបន្តដល់សិស្សគុនរបស់ខ្លួន នៅតាមបណ្តាក្លឹប ក៏ដូចជាអាចឈានឆ្ពោះទៅដឹកនាំសិស្សគុនចូលរួមប្រកួតបានគ្រប់ទីលានប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ។ ជាមួយគ្នានេះ គ្រូបង្វឹក ដែលចូលរួមក្នុងវគ្គសិក្ខាសាលាគរុកោសល្យនេះទទួលបានជំនាញ ក្នុងការប្រឡងឡើងខ្សែក្រវាត់លំដាប់ទី១ដល់លំដាប់ទី៣ជាដើម។ ចាប់ពីដាន់ទី៤ទៅ គឺសិក្ខាកាមនឹងអាចក្លាយជាគ្រូបង្វឹក និងឈានទៅបង្កើតក្លឹបដោយខ្លួនឯង នៅក្នុងកម្រិតដាន់ទី៥។ ចំពោះលទ្ធផលនៃការធ្វើតេស្ត រួមមាន៖ សិក្ខាកាមទទួលបាននិទ្ទេសល្អ ២៥% បង្គួរ ៣៥% និងមធ្យម ៤០% ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner