កុមារហ្គាហ្សាគោះចាន បង្ហាញថាគ្មានអាហារ

បរទេស ៖ ក្មេងៗ ជាមួយនឹងមនុស្សចាស់ ក្នុងតំបន់ ហ្គាហ្សា បាននាំគ្នាគោះចាន គោះឆ្នាំង នៅកន្លែងចែកចាយអាហារ ដើម្បីបង្ហាញថា ខ្វះខាតខ្លាំង។

ពួកគេបានប្រមូលផ្តុំគ្នា នៅចំណុចចែកចាយស្បៀងអាហារ នៅតំបន់ Nuseirat ហើយស្រែក ថា ចានទទេ ដោយទាមទារឱ្យបើកច្រកឆ្លងកាត់ ដឹកជំនួយ។

ស្ត្រីម្នាក់និយាយថា «យើងញ៉ាំមិនគ្រប់ទេ ខ្ញុំមិនញ៉ាំ ខ្ញុំទុកអាហារដែលខ្ញុំទទួលសម្រាប់កូនស្រីខ្ញុំ។ ខ្ញុំមានជំងឺលើសឈាម រលាកសួត និងទឹកនោមផ្អែម ខ្ញុំស្រកអស់ ៣៥គីឡូ ដើម្បីផ្តល់អាហារឲ្យកូន»។

កម្មវិធីស្បៀងអាហារពិភពលោក បាននិយាយថា មនុស្សជិតម្នាក់ ក្នុងចំណោមបីនាក់ នៅហ្គាហ្សា មិនបានញ៉ាំអាហារ អស់ជាច្រើនថ្ងៃហើយ “រាប់ពាន់នាក់” បាន “ជិតដល់ភាពអត់ឃ្លាន ដ៏មហន្តរាយ”។

ក្រសួងសុខាភិបាល របស់ហ្គាហ្សា បានព្រមានថា បន្ទប់សង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ ត្រូវបានគ្របដណ្ដប់ដោយចំនួនមនុស្សអត់ឃ្លាន ដ៏ច្រើន ដែលមិនធ្លាប់មាន ពីមុនមក ហើយ ក្រុមមន្ត្រីបាននិយាយថា កុមារ ១៧,០០០នាក់ នៅហ្គាហ្សា កំពុងទទួលរងនូវកង្វះអាហារូបត្ថម្ភ ធ្ងន់ធ្ងរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner