ឆក់ទូរសព្ទពីស្ត្រីម្នាក់បានសម្រេចព្យាយាមរត់ តែត្រូវកម្លាំងខណ្ឌដង្កោដេញចាប់បានភ្លាមៗ

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ ៖  ជនសង្ស័យពីរនាក់ត្រូវបានកម្លាំង សមត្ថកិច្ចខណ្ឌដង្កោក្របួចបានភ្លាមៗក្រោយពួកគេធ្វើសកមមភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេច  កាលពីវេលាម៉ោង ៣នឹង០០នាទី  ថ្ងៃទី១៥  ខែ ឧសភា  ឆ្នាំ  ២០១៩  ទីតាំងដែលពួកគេធ្វើសកម្មភាពស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិគោកខ្សាច់  សង្កាត់ភ្លើងឆេះរទេះ  ខណ្ឌពោធិសែនជ័យ  រាជធានីភ្នំពេញ  ។

     សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំងពីរនាក់ខាងលើទី១  ឈ្មោះ  ហេង  ណាង  ភេទប្រុស  អាយុ១៧ឆ្នាំ   ,  ទី២  ឈ្មោះ  ម៉ន  តារា    ភេទប្រុស  អាយុ២៣  ឆ្នាំ  អ្នកទាំងពីរស្នាក់នៅសង្កាត់ចោមចៅទី១  ខណ្ឌពោធិសែនជ័យ  ចំណែកជនរងគ្រោះឈ្មោះ  សុខ  សុភ័ក្រ  ភេទស្រី  អាយុ  ១៨ឆ្នាំ  ,  ។ សមត្ថកិច្ចបន្តថាដំបូងឡើយជនសង្ស័យទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥  ពណ៌ខ្មៅ  ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ទិសដៅពី ត្បូងទៅជើង  ខណៈដល់ចំណុចកើតហេតុដោយឃើញឱកាសល្អពួកគេក៏បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីម្នាក់កំពុងជិះម៉ូតូបានសម្រេចហើយព្យាយាមជិះគេចខ្លួន  ប៉ុន្តែពេលនោះជនរងគ្រោះបានដេញតាមហើយស្រែកថាចោរៗក៏ផ្អើលដល់សមត្ថកិច្ចខណ្ឌដង្កោកំពុងជិះម៉ូតូល្បាតឃើញក៏ដេញចាប់  រហូតដល់ជនសង្ស័យទាំងពីរនាក់ផ្តួលម៉ូតូចោលរត់ចូលវាល់ស្រែ  ប៉ុន្តែទោះបីជាយ៉ាងណាកម្លាំងសមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋឡោមព័ទ្ធចាប់បានទាំងពីរនាក់យកមកកាន់ស្នាក់ការប៉ុស្តិរដ្ឋបាលពងទឹកដើម្បីធ្វើការសាកសួរ។

    បន្ទាប់ពីរធ្វើការសាកសួររួច  សមត្ថកិច្ចខណ្ឌដង្កោបានសម្រេចប្រគល់ជនសង្ស័យទាំងពីរនាក់នេះទៅអោយសមត្ថកិច្ចខណ្ឌពោធិសែនជ័យ  ចាត់ការទៅតាមនីតិវធីច្បាប់  ព្រោះការកំណត់ទីតាំងដែលជនសង្ស័យធ្វើសកម្មភាពឆក់ទូរសព្ទដៃគឺស្ថិតនៅក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យ៕

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner