ចុមអីក៍ខ្លាំងម្លេះ! អាងខ្លួនជាឧត្តមសេនីយ៍ត្រី សង់សំណង់រំលោភព្រំដីអ្នកជិតខាងមានអីត្រូវអាជ្ញាធរខណ្ឌនិងសង្កាត់ចុះផ្អាក
ភ្នំពេញ៖ អាវុធហត្ថលើផ្ទៃប្រទេសម្នាក់
អាងខ្លួនជាឧត្តមសេនីយ៍ត្រី សង់សំណង់រំលោភព្រំដីអ្នកជិតខាងត្រូវអាជ្ញាធរខណ្ឌសែនសុខនិងអាជ្ញាធរសង្កាត់ភ្នំពេញថ្មីចុះធ្វើកំណតហេតុអោយផ្អាកជាបណ្តោះអាសន្ន។ កាលីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ១៩៨២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។
មន្ត្រីសាលាសង្កាត់ភ្នំពេញថ្មីបានអោយដឹហថា ម្ចាស់សំណង់ឈ្មោះ មាស ដូណារ៉ា ភេទប្រុសអាយុ៤៤ឆ្នាំ មុខរបរជាអាវុធហត្ថលើផ្ទៃប្រទេសពាក់ផ្កាយ១ ស្នាក់ផ្ទះលេខ២៧៨ ភូមិគោកចំបក់ សង្កាតចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីមន្ត្រីសាលាសង្កាត់ភ្នំពេញថ្មីបានអោយដឹងថាការដែលអាជ្ញាធរចុះមកហាមឃាត់ម្ចាស់សំំណង់ខាងលើគឺដោយសារតែសង់រំលោភលើព្រំដីអ្នកជិតខាងនិងមានណ្តឹងទី២ម្ចាស់សំណង់ខាងលើបានសុំច្បាប់ពីអាជ្ញាធរសង្កាត់ ខណ្ឌត្រឹមតែជុសជុលបន្ថែមនៅជាន់ទី២ប៉ុន្តែផ្ទុយទៅវិញម្ចាស់សំណង់បានសង់សំណង់ថ្មីផ្ទុយនឹងច្បាប់អនុញាតិ្តទើបអាជ្ញាធរចុះមកធ្វើកំណត់ហេតុផ្អាកសាងសង់បណ្តោះអាសន្ន។
ប្រភពពីប្រពលរដ្ឋដែលរស់នៅក្បែនោះបានលើកឡើងថាសម័យនេះកុំចូលចិត្តយកផ្កាយនៅលើស្មាមកបង្អួតគេបង្អួតឯងពេកហើយកុំអាងថាខ្លួនមានផ្កាយពាក់ហើយចង់ធ្វើអី្វតាមតែចិត្តនោះព្រោះប្រទេសមានច្បាប់ កុំសុំច្បាប់ជុសជុលសោះបែជាសង់សំណង់ថ្មីមិនតែប៉ុណ្ណោះរំលោភព្រំដីអ្នកជិតខាងទៀត។ដូចច្នេះហើយពលរដ្ឋបានសំណោមពរអោយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកជួយពិនិត្យមើលលោកផ្កាយ១រូបនេះផងកុំអោយធ្វើអ្វីចេះតែបំពានច្បាប់បែបនេះនាំអោយខូចឈ្មោះអង្គភាពអាវុធហត្ថទាំងមូល។
ពាក់ព័ន្ធនឹងករណីខាងលើនេះលោក ម៉ូវ ម៉ានិត អភិបាលនៃគណះអភិបាលខណ្ឌសែនសុខបានប្រាប់ តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នេះថា លោកបានអោយមន្ត្រីសាលាខណ្ឌចុះទៅហាមឃាត់ម្ចាស់ទីតាំងខាងលើអោយផ្អាកសាងសង់រងចាំដោះស្រាយគ្នាសិនព្រោះមានបណ្តឹងពីពលរដ្ឋជិតខាង៕