រុស្សីជួលយុវជនផ្គុំយន្តហោះដ្រូនពិឃាតប្រើក្នុងសង្គ្រាមអ៊ុយក្រែន

មូស្គូ ៖ ក្មេងជំទង់រុស្ស៊ីមានអាយុខ្ទង់ ១៥ឆ្នាំ ដែលទើបបញ្ចប់ថ្នាក់ទី៩ ត្រូវបានវិមានក្រឹមឡាំងជួលឲ្យដំឡើងយន្តហោះគ្មានមនុស្សបើកពិឃាត Shahed ចំពេលដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បង្កើនសន្ទុះផលិតកម្មដ្រូននៅរោងចក្រធំមួយនៅតំបន់ Tatarstan។

បច្ចុប្បន្ន យេឡាប៊ូហ្គា ដែលជារោងចក្រផលិតសម្ភារៈការពារជាតិដ៏ធំបំផុតនៅក្នុងពិភពលោក កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងបង្កើនស្តុកសព្វាវុធរបស់រុស្ស៊ី ដើម្បីវាយកម្ទេចប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន តាមរយៈការទម្លាក់គ្រាប់បែកពីលើអាកាស។

វីដេអូបានបង្ហាញរូបក្មេងជំទង់ដែលជាសិស្សសាលា និងបុគ្គលិកកំពុងដុតដៃដុតជើងជំរុញខ្សែសង្វាក់ផលិតកម្មយន្តហោះគ្មានមនុស្សបើកពិឃាត “Geran-2” ពណ៌ខ្មៅ ដែលជាប្រភេទដ្រូនផលិតដោយរុស្ស៊ី មានរូបរាងស្រដៀងនឹងដ្រូន Shahed 136 ដែលរចនាដោយអ៊ីរ៉ង់។

យន្តហោះដ្រូនពិឃាត Shahed បានក្លាយជាឧបករណ៍សំខាន់ក្នុងផែនការរបស់លោកប្រធានាធិបតី Putin ក្នុងការវាយលុកឥតឈប់ឈរលើទីក្រុងនានារបស់អ៊ុយក្រែន។

មន្ត្រីការពារជាតិអ៊ឺរ៉ុបជឿជាក់ថា រុស្ស៊ីគ្រោងនឹងបញ្ជូនយន្តហោះដ្រូន Shahed រាប់ពាន់គ្រឿងជារៀងរាល់យប់វាយលុកអ៊ុយក្រែន នៅពេលដែលផលិតកម្មកើនឡើង៕

ប្រភព ៖ The Telegraph ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner