ឥណ្ឌូនេស៉ី កោតសរសើរកម្ពុជា ចំពោះការគ្រប់គ្រងវិស័យព័ត៌មាន សោតទស្សន៍បានយ៉ាងល្អ និងមានសណ្តាប់ធ្នាប់

(សៀមរាប)៖ ឯកអគ្គរាជទូតឥណ្ឌូនេស៊ី បានកោតសរសើរក្រសួងព័ត៌មានដែលបានខិតខំបំពេញការងារយ៉ាងសកម្ម តាមប្រព័ន្ធផ្សព្វផ្សាយ ដែលឃើញមានគំនិតផ្ដួតផ្ដើម និងសកម្មភាពជាច្រើនពាក់ព័ន្ធ និងវិស័យព័ត៌មាន និងសោតទស្សន៍ដែល ជាចំណុចវិជ្ជមានមួយល្អប្រសើររបស់ក្រសួងព័ត៌មាន។

ការថ្លែងនូវការកោតសរសើរបែបនេះ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងឯកឧត្តម សានតូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរាជទូតឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០។

ជាមួយគ្នានេះដែរ ឯកអគ្គរាជទូតឥណ្ឌូនេស៊ី ក៏បានកោតសរសើរក្រសួងព័ត៌មានក្នុងការរៀបចំកម្មវិធី AMS កាលពីឆ្នាំ២០១៩ និងក្នុងឆ្នាំ២០២៥នេះ និងបានអបអរសាទរដែលទទួលបានជោគជ័យក្នុងការរៀបចំនេះ។

ឯកអគ្គរាជទូតឥណ្ឌូនេស៊ី ក៏បានលើកឡើងរវាងកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មានឥណ្ឌូនេស៊ី ដោយឡែកក្រសួងព័ត៌មានកម្ពុជាក៏បានរៀបចំសេចក្ដីព្រាង MOU ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មានឥណ្ឌូនេស៊ីផងដែរ។

ឯកឧត្តមឯកអគ្គរាជទូតឥណ្ឌូនេស៊ី ក៏បានកោតសរសើរចំពោះវឌ្ឍនភាពនៃសហគមន៍អ៉ីស្លាមនៅកម្ពុជា បានកោតសរសើរ ពីសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅកម្ពុជា ដែលជាគំរូមួយនៅក្នុងតំបន់ហើយក៏ដូចជាក្នុងពិភពលោក ដែលពិភពលោកគួររៀនសូត្រពីកម្ពុជា និង យកគំរូតាមក្នុងការធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និង សាសនា ។ ហើយ ឥណ្ឌូនេស៊ី ក៏នឹងមានកិច្ចសហប្រតិបត្តិការក្នុងផ្សព្វផ្សាយពីសហគមន៍អ៉ីស្លាមនៅពេលខាងមុខ ផងដែរ ។

ឯកអគ្គរាជទូតឥណ្ឌូនេស៊ី បានបង្ហាញពីការគាំទ្រចំពោះយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» របស់ក្រសួងព័ត៌មាន ដែល ឯកឧត្តម រដ្ឋមន្ដ្រី នេត្រ ភក្ត្រា ក៏ធ្លាប់បានលើកអំពីបញ្ហានេះ កាលពីកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាននៅឥណ្ឌូនេស៊ី។

ជាការឆ្លើយតប ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីមានក្រសួងព័ត៌ មានប្រសាសន៍ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នេះ កំពុងទទួលបានការគាំទ្រ ពីបណ្តាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត។ យុទ្ធនាការនេះដែរ គឺដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជន ចំពោះព័ត៌មានក្លែងក្លាយ និងកុំឱ្យប្រជាជនងាយលង់ជឿជាមួយព័ត៌មានប្រឌិត ដែលមិនមានប្រភពច្បាស់លាស់ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner