រថយន្ដហ៊ីយ៉ាន់ដាយមួយគ្រឿងចកឈប់ដឹកទំនិញមិនប្រយ័ត្នក៏រអិលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋ រងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ រថយនហ៊ីយ៉ាន់ដាយ មួយគ្រឿងចកឈប់ដឹកទំនិញមិនប្រយ័ត្នក៏រអិលជ្រុលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១១ និង២០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតបណ្ដោយផ្លូវបេតុង ក្នុងភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមសម្ដីម្ចាស់រថយន្ដបង្កបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្ដហ៊ីយ៉ាន់ដាយមួយគ្រឿងពណ៌សរ ពាក់ស្លាកលេខ បាត់ដំបង 3A-1945 បានចកឈប់ដឹកទំនិញក្នុងឃ្លាំងកន្លែងកើតហេតុ ដែលទីកន្លែងនោះមានដីខ្ពស់ទាបផង តែគាត់មិនបានដាក់លេខទេ ពេលដែលយកទំនិញពីឃ្លាំងមកដាក់លើរថយន្ដ ខណៈនោះក៏ធ្វើឲ្យរថយន្តរអិលទៅបុក និងជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋនៅក្បែរហ្នឹងតែម្ដង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែក្នុងករណីខាងលើនេះគ្មានអ្នករងរបួសឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ហើយបានឲ្យភាគីទាំងពីរសម្រួលគ្នា ដោយភាគីខាងរថយន្តបង្កព្រមចេញថ្លៃជួសជុលនៃការខូចខាតឲ្យម្ចាស់ផ្ទះរងគ្រោះដើម្បីបញ្ចប់រឿង ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner