ធ្លាក់យន្តហោះចម្បាំងបារាំងតម្លៃ ៤៣លានដុល្លារមួយគ្រឿងនៅអ៊ុយក្រែន

កៀវ ៖ យន្តហោះចម្បាំង Mirage 2000 ដែលផ្គត់ផ្គង់ដោយបារាំង បានធ្លាក់នៅក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃទី២២ ខែកក្កដា បន្ទាប់ពីមានបញ្ហាបច្ចេកទេស អំឡុងពេលបំពេញបេសកកម្ម។

នេះគឺជាការបាត់បង់យន្តហោះចម្បាំង Mirage ជាលើកដំបូងដែលត្រូវបានរាយការណ៍ ចាប់តាំងពីអ៊ុយក្រែនបានចាប់ផ្តើមទទួលយន្តហោះពីប្រទេសបារាំងក្នុងខែកុម្ភៈ។ កងទ័ពអាកាសអ៊ុយក្រែននិយាយថា អ្នកបើកយន្តហោះបានចុចកៅអីសុវត្ថិភាពរំដោះខ្លួនចេញពីយន្តហោះដោយសុវត្ថិភាព បន្ទាប់ពីបានរាយការណ៍ពីបញ្ហានៅក្នុងប្រព័ន្ធរបស់យន្តហោះមួយគ្រឿងនោះ។

ក្រុមស្វែងរក និងជួយសង្គ្រោះបានរកឃើញអ្នកបើកយន្តហោះ ហើយស្ថានភាពរបស់គាត់មានស្ថេរភាព” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ពុំមានអ្នកស្លាប់ និងរបួសត្រូវបានគេរាយការណ៍នៅលើដីទេ ហើយការស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់យន្តហោះកំពុងដំណើរការ។

អ៊ុយក្រែនបានចាប់ផ្តើមទទួលយន្តហោះចម្បាំង Mirage 2000-5 នៅឆ្នាំនេះ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់បារាំង ដើម្បីពង្រឹងកងកម្លាំងទ័ពអាកាសរបស់ទីក្រុងកៀវ។ Mirage គឺជាយន្តហោះចម្បាំងដែលមានម៉ាស៊ីនតែមួយ និងពហុមុខងារ ដែលបានចូលបម្រើការដំបូងក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយក៏មានមុខងារស្រដៀងគ្នាជាច្រើនទៅនឹងយន្តហោះចម្បាំង F-16 របស់អាមេរិកផងដែរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner