ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំផែនការយុទ្ធសាស្រ្តរបស់ក្រសួង

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំផែនការយុទ្ធសាស្រ្តរបស់ក្រសួង ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង ប្រធានអង្គភាព និងមន្រ្តីបច្ចេកទេសក្រោមឱវាទក្រសួង នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងណែនាំសមាសភាព និងបែកចែកការទទួលខុសត្រូវរបស់ក្រុមការងារ និងអនុក្រុមការងារទទួលបន្ទុកតាមវិស័យដូចជា ការងារអភិវឌ្ឍស្ថាប័ន វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិងវិស័យឌីជីថល វិស័យទូរគមនាគមន៍ និងវិស័យប្រៃសណីយ៍។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំលើការរៀបចំផែនការយុទ្ធសាស្រ្តរបស់ក្រសួងសំដៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយពេលវេលា ការចំណាយ និងឆ្លើយតបតាមតម្រូវការ ព្រមទាំងមានសង្គតិភាពទៅនឹងគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលរួមមាន យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា (២០២២-២០៣៥) គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា (២០២៣-២០៣៥) និងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ជាដើម ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner