៦ខែ វៀតណាមកើបលុយជិត ២២ពាន់លានដុល្លារ ពីការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់

ហាណូយ ៖ ការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់របស់វៀតណាមបានឈានដល់ទឹកប្រាក់ជិត ២២ពាន់លានដុល្លារ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ កើនឡើង ១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កាសែតក្នុងស្រុក Nhan Dan (People) របស់វៀតណាម បានឱ្យដឹងថា ស្របពេលមានភាពមិនប្រាកដប្រជាជាសកល, សហគ្រាសវៀតណាមបានបង្កើនផលិតកម្ម ដើម្បីបំពេញតាមកាលកំណត់នៃការដឹកជញ្ជូន និងបង្កើនគុណតម្លៃផលិតផលឆ្លើយតបពន្ធ នៅមុនវិធានការពាណិជ្ជកម្មថ្មីដ៏មានសក្តានុពលរបស់អាមេរិក។

ផលិតផលវាយនភណ្ឌ និងកាត់ដេររបស់វៀតណាម ត្រូវបាននាំចេញទៅកាន់ប្រទេស និងដែនដីចំនួន១៣២ ដោយក្រុមហ៊ុនជាច្រើនបានធានាការបញ្ជាទិញរហូតដល់ខែកញ្ញាខាងមុខ ហើយបច្ចុប្បន្នកំពុងចរចាលើកិច្ចសន្យាសម្រាប់រដូវកាលបំណាច់ឆ្នាំ។

យោងតាមការព្យាករណ៍របស់អាជ្ញាធរវៀតណាម ប្រាក់ចំណូលទទួលបានពីការនាំចេញផ្នែកឧស្សាហកម្មនេះ អាចឈានដល់ ៤៦ ទៅ ៤៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ដោយសារតែសន្ទុះនៃការនាំចេញក្នុងពេលបច្ចុប្បន្ន៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner